Connect with us

ព័ត៌មានជាតិ

ប្រជាជន​នៅស្រុក​កៀនស្វាយ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ១ អាជ្ញាធរ​ចុះ​ទៅ​សម្របសម្រួល​ទាំង​យប់

បានផុស

នៅ

ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១​ ដើម្បី​ឲ្យ​អាជ្ញាធរដោះលែងយុវជនម្នាក់ដែលបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញា​រង​ខេត្ត​ និងអាជ្ញាធរស្រុកកៀនស្វាយ​​ បានចុះទៅធ្វើការសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដល់ទីតាំង​ចំនុច​បិទ​ផ្លូវ​ផ្ទាល់​ ប្រជាពលរដ្ឋក៏បាន​យល់ព្រមទទួលយកការ​សម្របសម្រួល​ និង​ត្រឡប់ទៅលំនៅឋានវិញ ដេីម្បី​រងចាំធ្វើការដោះស្រាយតាមនីតិវិធី​នៅ​ព្រឹក​នេះ​ នៅសាលាស្រុកកៀនស្វាយ។

កម្ពុជា​ថ្មី​នឹង​ផ្សាយ​ជូន​បន្ត​ទៀតនៅ​ពេលទទួលបានព័ត៌មាន​បន្ថែម ជុំវិញហេតុការណ៍​នៃ​ការ​តវ៉ា​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៤ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៤ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម