Connect with us

KPT+

៥ វិធីងាយៗ ​ដើម្បី​ការពារ​ខ្លួនឯង​និង​គ្រួសារ​ពី​ជំងឺ​គ្រុនឈាម ​ក្នុង​រដូវ​នេះ

បានផុស

នៅ

សត្វ​មូស​តែង​មាន​គ្រប់​រដូវ​ មិន​ថា​វស្សា​ឬ​ប្រាំង​ទេ​ បើ​មិន​ចេះ​ការពារ​ខ្លួនឯង​និង​គ្រួសារ​ទេ ​ធានា​ថា​អាច​នឹង​កើត​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​មិនខាន។

មាន​វិធី​ងាយៗ​យើង​អាច​ធ្វើ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​តិចនិក​ខាងក្រោម​នេះ៖

១ ប្រើថ្នាំ​កម្ចាត់​មូសក្នុងផ្ទះឬថ្នាំបាញ់លើរាងកាយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូស​ត្រូវ​បាន​ទាក់ទាញ​ដោយ​ធម្មជាតិ ​​ចំពោះ​មនុស្ស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន ​និង​មាន​ក្លិន​ខ្លួន​ខ្លាំង​ ជា​ពិសេស​អ្នក​ដែល​មាន​ឈាម​ប្រភេទ O ក្នុង​ចំណោម​កត្តា​ដទៃ​ទៀត។ ថ្នាំ​បាញ់​មូស​​ល្អ​ អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​ធូរស្បើយ​​ ហើយ​មូស​ក៏​មិន​ហ៊ាន​មក​ជិត។ ដូច្នេះ​ត្រូវ​ចេះ​ជ្រើសរើស​ថ្នាំ​កម្ចាត់​មូស​ដែល​ផ្សំ​ពី​ក្រូច​ឆ្មារ ​ទើប​មាន​ប្រសិទ្ធភាព។

២ ស្លៀក​សំលៀកបំពាក់​ជិត​ៗ​ខ្លួន

មាន​វិធី​ច្រើន​​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មិន​សូវ​ទាក់ទាញ​ដោយ​មូស ​ហើយ​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈាម។ ដំបូង​អ្នក​គួរ​ស្លៀក​សំលៀក​បំពាក់​រលុង​និង​វែង​ជិត​ៗ​ខ្លួន។ តាម​រយៈ​ការ​ពាក់​អាវ​វែង​និង​ខោ​វែង​រលុង​ៗ ​មូស​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ចូល​មក​ខាំ​ស្បែក។ កុំ​ភ្លេច​ពាក់​ស្រោម​ជើង​និង​ស្បែក​ជើង​បិទ​ជិត​ ដើម្បី​កុំ​ឲ្យ​មូស​ចូល​ខាំ​បាន។

៣ សំអាត​ផ្ទះ​និង​សួនច្បារ

វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ឈាម ​គឺ​ធ្វើ​ឲ្យ​មូស​មិន​អាច​បង្កាត់​ពូជ​បាន។ ដោយ​អនុវត្ត​តាម​ជំហាន​នីមួយៗ ​ដូចជា​សំអាត​កន្លុកកន្លៀត​ជា​ប្រចាំ ​ដើម្បី​កាត់បន្ថយ​ការ​បន្ត​ពូជ​របស់​វា។ ជា​ពិសេស​សួនច្បារ​មុខ​ផ្ទះ​ឬ​ក្រោយ​ផ្ទះ​អាង​ទឹក​ឬ​កន្លែង​មាន​ទឹក​ដក់​ជា​ដើម។

៤ បិទ​បង្អួច​ពេល​ចេញ​ក្រៅ

បើ​អ្នក​ត្រូវ​ចេញ​ទៅ​ក្រៅ​នៅ​ក្នុង​អំឡុង​ពេល​ណា​មួយ ​អ្នក​គួរតែ​បិទទ្វារ​និង​បង្អួច​ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ចូល​មក​ខាង​ក្នុង​ផ្ទះ។

៥ បើក​ម៉ាស៊ីន​ត្រជាក់​ឬ​កង្ហារ

ជា​ធម្មតា​សត្វ​មូស​មិន​សូវ​ចូលចិត្ត​កម្លាំង​ខ្យល់ ​ដូចជា​កង្ហារ​និង​ម៉ាស៊ីនត្រជាក់​ទេ។ ស្រដៀង​គ្នា​នេះ​ដែរ​ ការ​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ឬ​កង្ហារ​ វា​នឹង​បង្កើត​បរិយាកាស​មួយ​ដែល​សត្វ​មូស​មិន​ហ៊ាន​ចូលចិត្ត៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ដើរ​លេង​សមុទ្រ​ចំ​ពេល​ភ្លៀង​ធ្លាក់ ប្រញាប់​បង្វែរ​គោលដៅ​ទៅ​កន្លែង​ផ្សេង​ភ្លាមឬយ៉ាងណា?

ចុចអាន៖វិធី​ថែរក្សា​អាង​ហែលទឹក​ក្នុង​រដូវ​វស្សា​ឲ្យ​នៅ​តែ​មាន​សោភ័ណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤១ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៨ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥១ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម