ជីវិតកម្សាន្ដ
វណ្ណា ស័ក្តិ ថ្លែងអំណរគុណសម្ដេចតេជោ និងក្រុមគ្រូពេទ្យដែលព្យាបាលម្ដាយ និងខ្លួនបានជាសះស្បើយពីជំងឺកូវីដ-១៩
ជាការពិត តារាជើងចាស់លោកយាយ ណយ សំណាង និងកូនប្រុសគឺលោក វណ្ណា ស័ក្តិ បានប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ខណៈក្រុមគ្រូពេទ្យក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។
តារាចម្រៀងលោក វណ្ណា ស័ក្តិ គេសង្កេតឃើញគ្រាន់តែដឹងថា អ្នកម្តាយជាសះស្បើយពីកូវីដ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញទាំង២នាក់ម្តាយកូននោះ លោកបានបង្ហាញអារម្មណ៍ត្រេកអរ និងរំភើបខ្លាំង។ មិនតែប៉ុណ្ណោះលោកក៏បានថ្លែងពាក្យទាំងនេះទៅកានមហាជន ក្រុមគ្រូពេទ្យនិងប្រមុខរាជរដ្ឋាភិបាលផងដែរ។
លោក វណ្ណា ស័ក្តិ បានលើកឡើងដូច្នេះថា លោកនិងអ្នកម្តាយ ពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរដល់លោក និងម៉ែឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញអរគុណខ្លាំងណាស់។ «ខ្ញុំបាទក៏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹក និងយកចិត្តទុកដាក់បំផុត រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩នៅគ្រប់មន្ទីរពេទ្យតូចធំនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀតផង»។
លោក វណ្ណា ស័ក្តិ បន្ថែមទៀតថា លោកក៏អរគុណដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ”មិត្តភាពខ្មែរសូវៀត”និងក្រុមគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យ”មិត្តភាពខ្មែរសូវៀត” ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជំងឺយ៉ាងញាប់ដៃញាប់ជើង មិនគិតពីការហត់នឿយឡើយរួមទាំងម្តាយរបស់លោក និងរូបលោកបានយ៉ាងល្អណាស់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ