អាជីព
ជំនាញបង្កើតតុល្យភាព ការសរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ
ការស្ទង់មតិមួយបានបង្ហាញថា អ្នកគ្រប់គ្រងចំនួន ៤៤ ភាគរយនិយមយកពេលប្រជុំមកផ្តល់មតិរិះគន់អវិជ្ជមាន បង្កឱ្យមានភាពតានតឹង ប៉ុន្តែ ៤០ ភាគរយនៃក្រុមដដែល សារភាពថា កម្រផ្តល់ការសរសើរវិជ្ជមានណាស់ ទាល់តែមានលទ្ធផលធំៗ។
និយោជិកត្រូវការតុល្យភាពទាំងការសរសើរនិងការរិះគន់។
នេះជាការពិតនិងមហាសំខាន់។ កុំយកការប្រជុំជាកន្លែងស្តីបន្ទោស ព្រោះការប្រជុំសម្រាប់ ពន្លឿនការងារនិងដោះស្រាយបញ្ហា ចំណែកការបន្ទោសពុំដែលបានដោះអ្វីទាំងអស់។
ដើម្បីទទួលបានជោគជ័យ ប្រសិនបើមេដឹកនាំ គ្រាន់តែចេះឆាតសរសើរមួយឃ្លា ចំពោះការងារណាមួយដែលខ្លួនពេញចិត្ត នឹងទទួលបានផលជាជាងការខលមកស្តីឱ្យភ្លាមៗដូចភ្លើងចំបើងដែលតែងធ្វើឱ្យនិយោជិកខកចិត្ត បាត់ការគោរពតែបែរជាខ្លបខ្លាច។
ទីណាមានបុគ្គលិកខ្លបខ្លាចច្រើន អំពើរណបនឹងកើនឡើងហើយសមត្ថភាពពិតលែងសូវមានការដុសខាត់ដោយសារ វប្បធម៌ល្បិច និងអែបអបចូលមកគ្របដណ្តប់។ មនុស្សមិនរៀនបានអ្វីពីការរិះគន់ទេ ព្រោះវប្បធម៌ស្តីបន្ទោស មិនជួយពួកគេឱ្យរីកចម្រើនឡើយ។
ការត្រួតពិនិត្យអាជីវកម្មរបស់ហាវ៉ាដនិយាយថាគោលការណ៍ល្អមួយគឺផ្តល់ការសរសើរច្រើនជាងការរិះគន់ ដែលបង្ហាញថា ក្រុមនិមួយៗត្រូវបានគេឃ្លាំមើលគុណសម្បតិ្តច្រើនជាងគុណវិបត្តិ។ ទីណាបុគ្គលិកមានការសរសើរជាទៀងទាត់ ពួកគេកាន់តែលត់ដំនិងធ្វើការបានខ្លាំង។
នេះមិនមែនមានន័យថា យើងត្រូវនិយាយកុហកបុគ្គលិកថាពួកគេធ្វើបានល្អទាំងមិនបានល្អនោះទេផ្ទុយទៅវិញ គឺទទួលស្គាល់ថា ពេលវេលានិងកន្លែងដែលត្រូវសរសើរ ពេលណាត្រូវលើកកំហុសមករៀនសូត្រ។
ការខិតខំប្រឹងប្រែងរបស់និយោជិក គួរតែទទួលបានរង្វាន់ជាប្រចាំនិងក្នុងលក្ខណៈទាន់ពេលវេលាចំណែកការបន្ទោសអាចពន្យាក៏បាន។
ការកោតសរសើរជាសាធារណៈ ការសរសើរជាលក្ខណៈឯកជនគឺជាឧបករណ៍គ្រប់គ្រងមនុស្សដែលបង្កើតទំនុកចិត្តនិងសុជីវធម៌ យ៉ាងមានប្រសិទ្ធិភាព។
ឧបមាថា យើងមានការប្រជុំម្តងក្នុងមួយសប្តាហ៍ គឺល្អប្រសើរក្នុងការដោះស្រាយភាពរអាក់រអួល ប៉ុន្តែប្រសិនលើកពីកំហុសមកក៏កុំចំាបាច់បញ្ចេញឈ្មោះអ្នកដែលត្រូវទទួលខុសត្រូវកំហុសនោះ។ ប៉ុណ្ណឹងគេអាម៉ាសគ្រប់ទៅហើយ មិនចាំបាច់ស្មុគស្មាញដល់ថ្នាក់ម្នាក់ៗងើបមុខលែងរូចទេ។
ចំនុចសំខាន់៖ អ្នកគ្រប់គ្រងល្អចាំបាច់ចេះលើកទឹកចិត្តអ្នកធ្វើការ ពុំមែនរុករកកំហុសទេ។ អ្នកគ្រប់គ្រងដ៏ឆ្នើមមានភាពសកម្មនិងចេះដោះស្រាយជម្លោះ ដោះបញ្ហាពីតូចទៅធំ ហើយនេះជាការងារពិតរបស់មេដឹកនាំ។
អ្នកពូកែបន្ទោស ពុំមែនជាមេដឹកនាំល្អទេ!
ប្រែសម្រួល៖ សុភា
ចុចអាន៖ ភាពឱនលំទោន ៥ យ៉ាងដែលអ្នកដឹកនាំគួរតែមានសម្រាប់ក្រុម
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ