KPT+
បើមិនចង់ឲ្យខ្លួនឈឺចាប់ដោយសារមនុស្សជុំវិញខ្លួន គួរតែឈប់ផ្ដោតគំនិតលើពួកគេ
ពេលខ្លះយើងព្យាយាមបង្ហាញដល់ពិភពលោកថា យើងអស្ចារ្យប៉ុណ្ណា និងមានគេចូលចិត្ត ហើយទទួលយកដោយមនុស្សជាច្រើន។ ប៉ុន្តែយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទាំងអស់ឡើយ។ ភាពស្មុគស្មាញងាយរងគ្រោះ និងភាពមិនល្អឥតខ្ចោះរបស់យើងនេះហើយ ជាអាវុធសម្លាប់យើងមិនដឹងខ្លួន។
នៅពេលដែលយើងទទួលយកខ្លួនឯងជានរណា ជំនួសឲ្យការស្មានថាអ្នកដទៃចង់ឲ្យយើងធ្វើ នោះសុភមង្គលពិត នឹងវិលមករកយើងជាក់ជាមិនខាន។
១. មនុស្សស្គាល់យើងច្បាស់តែងចង់ឲ្យយើងធ្វើជាខ្លួនឯង
មនុស្សដែលស្គាល់យើងហើយដឹងថាយើងសំខាន់ប៉ុណ្ណា គេគ្មានថ្ងៃចង់ឲ្យយើងខុសពីខ្លួនឯងឡើយ។ អ្នកដែលយើងត្រូវចាប់អារម្មណ៍ គឺអ្នកដែលហ៊ានទទួលយកយើងសម្រាប់ភាពខ្លាំងនិងភាពខ្សោយរបស់យើង។
ពួកគេមិនវិនិច្ឆ័យយើងពីទម្លាប់ឬរបៀបដែលយើងជ្រើសរើស ដើម្បីរស់នៅក្នុងជីវិតរបស់យើងឡើយ។
ពួកគេនឹងនាំយើងទៅចែករំលែកជីវិតរួមគ្នា ជាមួយអ្វីៗដែលយើងមាន។ ហើយពួកគេក៏សមនឹងទទួលបានអ្វីគ្រប់យ៉ាងដែលយើងអាចផ្ដល់ជូនពួកគេ។
២. គ្មាននរណាម្នាក់ដឹងថាអ្វីដែលល្អបំផុតសម្រាប់យើងជាងយើងខ្លួនឯងឡើយ
ទោះបីរាងកាយយើងរង្គោះរង្គើក៏ដោយ ត្រូវរក្សាលក្ខណៈធម្មជាតិ ដែលយើងបានផ្ដល់ឲ្យពិភពលោកនូវអំណោយពិសេសមួយ ដែលមិនធ្លាប់មាន។ យើងកាន់តែរឹងមាំ នៅពេលយើងទុកកំហុសខ្លួនឯងសម្រាប់អប់រំខ្លួនឯងនៅពេលក្រោយ។ កុំខុសហើយនៅប្រព្រឹត្តទាំងងងល់ឲ្យសោះ!
ដើរពេញមួយជីវិតដោយមានទំនុកចិត្ត ហើយកុំសង្ឃឹមថាអ្នកផ្សេងនឹងយល់ពីដំណើរជីវិតយើង ជាពិសេសប្រសិនបើពួកគេ មិនដែលទៅកន្លែងដែលយើងត្រូវទៅ។
៣.យើងជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្ដូរជីវិតខ្លួនឯង
គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរយើងបានទេ ក្រៅពីយើងខ្លួនឯង រឿងទាំងនេះអាស្រ័យលើយើងទាំងស្រុង។ យើងមិនអាចរស់នៅក្នុងជីវិតរបស់យើង ស្របតាមការចង់បានរបស់អ្នកដទៃទេ ពីព្រោះពួកគេខុសពីយើង។
បើនរណាម្នាក់ស្នើសុំឲ្យយើងផ្លាស់ប្ដូរ សូមកុំគិតពីរឿងនោះ ហើយដកវាចេញពីជីវិតរបស់យើងភ្លាមៗ។
៤. ផ្លូវទៅកាន់ភាពអស្ចារ្យត្រូវបានក្រាលដោយការបរាជ័យ
ការរស់នៅដោយមិនបរាជ័យ គឺមិនអាចទៅរួចទេ លើកលែងតែយើងរស់នៅដូចមនុស្សកំសាក មានន័យថា យើងនឹងមិនរស់នៅទាល់តែសោះ។ បើយើងខ្លាចពីការបរាជ័យនៅចំពោះមុខអ្នកដទៃ យើងមិនអាចសង្ឃឹមថាខ្លួនឯងទទួលបានជោគជ័យចុងក្រោយក្នុងជីវិតឡើយ។
ត្រូវចាំថា វាមិនពាក់ព័ន្ធចំនួនដងដែលយើងបរាជ័យ ឬការដាក់ទណ្ឌកម្មការធ្វើដំណើរ ដរាបណាយើងមិនបញ្ឈប់ការដើរទៅមុខ។
៥. មិនអាចទៅរួចក្នុងការផ្គាប់ចិត្តមនុស្សគ្រប់គ្នា
មនុស្សដែលសើចនឹងភាពបរាជ័យ ហើយមិនដែលសរសើរភាពជោគជ័យរបស់យើង គឺគេមិនដែលជោគជ័យដោយខ្លួនឯងឡើយ។ កុំបណ្ដោយឲ្យពួកគេធ្វើដាក់យើងបាន ហើយកុំខ្វល់ពីអ្វីដែលពួកគេគិតឲ្យសោះ។
កុំព្យាយាមផ្លាស់ប្ដូរថាយើងជានរណា ដើម្បីផ្គាប់ចិត្តអ្នកដទៃ ឬមើលទៅល្អនៅក្នុងភ្នែករបស់ពួកគេ។ ធ្វើអ្វីៗតាមវិធីដែលយើងចង់ធ្វើ ហើយកុំឲ្យអ្នកដទៃរំខានដល់អារម្មណ៍របស់យើង។
មានតែមិត្តពិតនៅជុំវិញខ្លួនយើងប៉ុណ្ណោះ ដែលសប្បាយចិត្តពេលឃើញយើងជោគជ័យ និងផ្ដល់ជំនួយដល់យើងនៅពេលដែលយើងឆ្លងកាត់គ្រាលំបាក។
មនុស្សល្អៗពិបាករកថ្ងៃនេះ ហើយនោះហើយជាមូលហេតុដែលពួកគេមានតម្លៃ។ ចងចាំថា ធ្វើជាខ្លួនឯង ហើយកុំអស់សង្ឃឹម យើងនឹងរកឃើញពន្លឺនៃការព្យាយាមរបស់យើងមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ វិធី ជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ចុចអាន៖កំណើតនៃការបង្វឹកភាពជោគជ័យដោយឲ្យមនុស្សដើរលើរងើកភ្លើង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត