អាជីព
ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?
បណ្តាអ្នកគ្រប់គ្រងសុទ្ធតែមានវិធីខុសគ្នាក្នុងការងារជាមេដឹកនាំមនុស្ស ប៉ុន្តែនិយាយជាទូទៅវិធីល្អបំផុតដើម្បីធ្វើឱ្យចៅហ្វាយចូលចិត្តយើង គឺធ្វើកិច្ចការបានល្អ។
ពេលចូលធ្វើការភ្លាម សក្តានុពលជាសមាជិកក្រុមដែលងាយឱ្យគេឯងចូលចិត្ត គឺមានយុទ្ធសាស្ត្រសាមញ្ញមួយចំនួនដែលភាគច្រើនបុគ្គលិកមើលរំលង នោះគឺ៖
១ បង្ហាញជំនាញ
បង្ហាញមិនមែនបង្អួតទេ។ ធ្វើឱ្យចៅហ្វាយនាយយល់ថា រើសយើងមកមិនខុសពីការសម្ភាសន៍ឡើយគឺយើ់ងពិតជាអាចធ្វើការងារបានហើយជាថ្មីម្តងទៀតវត្តមានរបស់យើង ធ្វើឱ្យអ្វីៗទៅជាងាយស្រួលពុំមែនតឹងឡើងៗទេ ចូរធ្វើខ្លួនឯងឱ្យទៅជាចំនែកមួយសំខាន់នៃនាយកដ្ឋានឬក្រុមការងាររមួយនោះ។
២ រាយការណ៍តែពុំមែនអែបអប
បុគ្គលិកត្រូវតែរាយការណ៍សកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ប្រសិនបើ មិនបានធ្វើអ្វីសោះបុគ្គលិកនោះនឹងគេចៗ ដែលអាចដឹងបានមិនខាន។ តែក៏មានបុគ្គលិកខ្លះទៀតចូលចិត្តខាងរាយការណ៍ទាំងដែលខ្លួនមិនបានធ្វើអ្វីសោះដែរ។ ក្រដាស់ខ្ចប់ភ្លើងមិនបានយូរទេ មុនក្រោយគង់តែមេដឹកនាំដឹងបានហើយយើងនឹងលែងជាមនុស្សមានតម្លៃ។
៣ ការបើកចំហរ
បើមានភាពមិនស៊ីសង្វាក់គ្នារវាងស្ទីលរបស់យើងនិងស្ទីលរបស់ចៅហ្វាយ គឺសំខាន់ណាស់ក្នុងការសន្ទនាបើកចំហអំពីរឿងនោះដោយសុំយោបល់ដោយការប្រុងប្រយ័ត្ន ក្នុងការសួរចៅហ្វាយរបស់យើង ថាតើរបៀបបែបណា ដែលពួកគេចង់ឱ្យអ្នករាយការណ៍ ឬបំពេញការងារតាមទម្លាប់កន្លងមករបស់ពួកគេ។ ការស្រាវជ្រាវពីសាលាពាណិជ្ជកម្មហាវ៉ាដបានបង្ហាញថា ការស្នើសុំដំបូន្មានមិនបានធ្វើឱ្យចៅហ្វាយមើលមកយើងជាមនុស្សឆោតល្ងង់ទេ អាចធ្វើឱ្យអ្នកហាក់ដូចជាមានសមត្ថភាពបែបអាជីព ហើយលើកទឹកចិត្តពួកគេឱ្យគាំទ្រគំនិតរបស់យើង និងស្គាល់យើ់ងកាន់តែច្បាស់។
៤ ទៅធ្វើការឆាប់ចេញមកវិញយឺត
ការស្រាវជ្រាវពីសាលាជំនួញ Michael Michael Foster នៅសាកលវិទ្យាល័យ Washington បង្ហាញថា និយោជិកដែលចូលធ្វើការមុនពេលកំណត់ត្រូវបានអ្នកគ្រប់គ្រងទូទៅយល់ថាជាបុគ្គលមានមនសិការខ្ពស់ហើយទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនិយោជិកដែលមកយឺត។
ប្រសិនបើមានអារម្មណ៍ថាខ្លួនកាន់តែមានផលិតភាពការងាច្រើន ចាប់ពីម៉ោង ១០ ដល់ ៦ ល្ងាច ជំនួសឱ្យម៉ោង ៩ព្រឹក ទៅ ៥ ល្ងាចសូមពិចារណានិងនិយាយាពន្យល់អំពីស្ថានភាពនេះទៅអ្នកគ្រប់គ្រងរអំពីពេលវេលា“ ភាពលំអៀងពេលព្រឹក” ដែលអាចកើតមាន។
៥ ដោះស្រាយបញ្ហា
កុំចូលធ្វើការភ្លាមកាលណា ឈឺក្បាលនឹងបញ្ហា ហើយប្រមូលវាទៅជូនមេដឹកនាំយើងឱ្យឈឺក្បាលតាមពីក្រោយដែរ។ រៀនដោះបញ្ហាម្តងមួយៗម្តងមួយ។ ត្រូវចាំថា បើទីនោះសុខស្រួលគេមិនរើសតួនាទីយើងទៅទេ គឺព្រោះគ្រប់គ្នាត្រូវបានជ្រើសមកធ្វើការគឺដើម្បីតែដោះស្រាយបញ្ហាហ្នឹងហើយ។ ទោះបីជាយើងកំពុងស្ថិតនៅក្នុងតួនាទីអ្វីក៏ដោយ អនុវត្តិ ស្មារតីរឹងមាំនិងម្ចាស់ការ តែងតែនាំយើងឱ្យយកឈ្នះចិត្តចៅហ្វាយនាយ ទទួលបានការកត់សម្គាល់យ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ ជំនាញបង្កើតតុល្យភាព ការសរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច