Connect with us

ព័ត៌មានជាតិ

ដើរស្ពាយការុងជាង២០ឆ្នាំ​ អ្នកគ្រប់គ្នាស្មានតែ​វិកលចរិត ពេលមើលក្នុងការុងមានលុយរាប់លាន

បានផុស

នៅ

​នេះ​ពិតជា​រឿង​ដែល​កម្រ​ជួប​ ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​និង​មហាជន​មានការ​ភ្ញាក់​ផ្អើល​គ្រប់គ្នា​ ក្រោយពេល​ដឹង​នូវ​រឿងរ៉ាវ​ការពិត​របស់​បុរស​ដើរ​ពនេចរ​ស្ពាយ​​កា​រុង​ផ្សង​វាសនា​គ្រប់​ច្រកល្ហក​ជាង​២០​ឆ្នាំ​ ដែល​កន្លងមក​គ្រប់គ្នា​ស្មានតែ​ជន​វិកល​ចរិត​។​

យ៉ាងណាមិញ​បន្ទាប់ពី​អាថ៌កំបាំង​នេះ​ត្រូវបាន​លាក់​កប់​ទុក​អស់​រយ​:​ពេល​ជាង​២០​ឆ្នាំ​មក​នោះ ​ពេលនេះ​ការពិត​ត្រូវបាន​បើក​ទម្លាយ​ ខណៈរឿង​ដែល​ហួស​ចិត្ត​និង​មិន​នឹកស្មាន​នោះ​ គឺ​របស់​ដែលមាន​នៅក្នុង​បាវ​កា​រុង​ជាង​២០​ឆ្នាំ​ដែល​បុរស​នោះ​តែង​ស្ពាយ​ជាប់​ខ្លួន​សុទ្ធតែ​លុយ​ទាំងអស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​យោងតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Vadthanak Preap​បាន​បង្ហោះ​ដោយ​រៀបរាប់​បង្ហាញ​ការពិត​ដូច្នេះ​ថា ​គូព្រេង​មិន​ព្រាត់​ អាយុ​មិន​អស់​ មិន​ស្លាប់​(​បែក​គ្នា​២០​ឆ្នាំ​)​ពេល​អស់កម្មបាន​ជួបគ្នា​វិញ​មាន​ទាំង​លុយ ។​

បុរស​ម្នាក់​ឈ្មោះ យៀន ធី អាយុ​ប្រហែល​៤៨​ឆ្នាំ មាន​ដើម​កំណើត​នៅ​ភូមិ​រវៀង​ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ បាន​បែក​គ្នា​ជាមួយ​សាច់ញាតិ​បងប្អូន​ជាង​២០​ឆ្នាំ​ធ្លាក់ខ្លួន​ដើរ​ពនេចរ​ផ្សង​វាសនា​ គ្រប់​ច្រកល្ហក​យក​វត្ត​ និង​សាលា​ដំណាក់​ធ្វើជា​ផ្ទះ​ស្នាក់អាស្រ័យ ។​ ពេល​ថ្ងៃ​ដើរ​សុំ​អាហារ​ពី​អ្នកភូមិ​ហូប​ដោយ​មិន​គិតថា​ មាន​រសជាតិ​ឆ្ងាញ់​ពិសារ​អ្វី​ឡើយ​។​ ចំណែក​ទឹក​វិញ​ឲ្យ​តែ​ឃើញ​ចេះតែ​ហូប ​ទោះ​ទឹក​អ្វី​ក៏ដោយ​មិនបាន​គិតថា​ ទឹក​មាន​មេរោគ​ឬ​អត់​​នោះទេ ។

ប្រភព​បន្តថា ជីវិត​ពិតជា​មានការតស៊ូ​មែន បើតាម​មើល​លោក យៀន ធី ប្រហែលជា​មាន​ទេវតាតាម​ថែ​រក្សា​រាងកាយ​របស់លោក​ហើយ​មើល​ទៅ ព្រោះ​គាត់​សូម្បីតែ​ឈឺ​ ឬ​គ្រុនក្តៅ​ក៏​មិន​ដែល​ដែរ មួយ​ថ្ងៃៗ​ដឹង​តែ​ដើរ​ផ្សងព្រេង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ពី​ខេត្ត​មួយទៅ​ខេត្ត​មួយ អ្វីដែល​មនុស្ស​គ្រប់​រូប​មិនដឹង​នោះ​ គឺ​លោក យៀន ធី បាន​សន្សំ​លុយដែល​បានមកពី​ការអាណិតអាសូ​រ្យ របស់​បងប្អូន​ខ្មែរ​យើង​ឲ្យ​គាត់​ គឺ​គាត់​ទុកដាក់​បាន​យ៉ាង​ល្អ រុំ​ព័ទ្ធមូល​ដូច​បាល់ ស្ពាយ​ដើរ​ដាក់​តាម​ខ្លួន​គ្រប់ពេលវេលា គ្មាន​អ្នកណា​ដឹងថា​ ជា​លុយ​នោះឡើយ ។​ មនុស្សទាំងឡាយ​តែង​យល់ឃើញថា លោក យៀន ធី ជាម​នុ ស្សមាន​សតិ​មិន​គ្រប់គ្រាន់​ ​ហើយ​ការុងដែល​គាត់​ដាក់​លុយ​ស្ពាយ​នោះ គ្មាន​អ្នក​ចាប់​អារម្មណ៍​អ្វី​ទេ ។​

ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក ស្រាប់តែ​បងស្រី​របស់ យៀន ធី ចេះតែមាន​អារម្មណ៍​នឹកដល់​ប្អូនប្រុស​ជាទី​ស្រ លាញ់​ខុសពី​ធម្មតា ដែល​ប្រាកដ​ក្នុង​ចិត្ត​ថា​បាន​ស្លាប់​យូរហើយ​។ បើ​នៅរស់​មិនដឹង​ជា​នៅទីណា​ទេ ? ស្ត្រី​រូប​ចំណាស់​នោះ​ថា ​គាត់​នឹក​ប្អូនប្រុស​ប្រហែល​ជាង​២​ខែ ​គឺ​នឹក​ខ្លាំង ​ស្រាប់តែ​ឮដំណឹង​ថា​ប្អូន​ប្រុស​របស់គាត់​មិនទាន់​ស្លាប់​ទេ គេ​ឃើញ​ឆ្គួ​ត ​គឺ​ដើរ​រើសសំរាម​ ស្ពាយ​ថង់​ដើរ​ដេក​តាម​វត្ត​អារាម ​និង​ផ្សារ​នៅម្តុំ​ស្រុក​កោះធំ ​ខេត្តកណ្ដាល​។​ ឮ​ដូច្នោះ​ស្ត្រី​ដែលជា​បងស្រី​បង្កើត យៀន ធី បាន​ពិគ្រោះ​យោប​ល់​គ្នា​ជាមួយ​បងប្អូន​ និង​កូន​ប្រសារ​ហើយក៏​ជិះ​ម៉ូតូ​កង់​បី​ដើរ​ស្វែងរក​ប្អូនប្រុស​ចេញដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ស្រុក​កោះធំ​តែម្តង​។

ប្រភព​និយាយទៀតថា​ ពេលទៅដល់​ហើយ​បាន​ជួប​ដូច​ក្តី​ប្រាថ្នា​មែន ​គឺ​ឃើញ​ប្អូន​អាណិត​ខ្លោចចិត្ត ជា​ពន់ពេក​ទឹកភ្នែក​ហូរ​មិនដឹង​ខ្លួន ​ព្រោះ​ឃើញ​សកម្ម​ភាព យៀន ធី ដើរ​ឆ្កឹះ​សំរាម​ និង​ដេក​លើ​ឥដ្ឋ​ធ្វើជា​ផ្ទះ ដោយឃើញបែបនេះ ​គាត់​ក៏បាន​ចូលទៅ​ជិត​ប្អូនប្រុស​ស្រែកហៅ ឈ្មោះ​ យៀន ​ធីៗ​ ចំណែក យៀន ​ធី ក៏​នៅចាំ​ចង​សម្លេង​បងស្រី​បាន​ផងដែរ ហើយក៏​យំ​អោប​គ្នា​ ​ ហើយក៏​ឡើង​ជិះ​ម៉ូតូ​កង់​បី​មករក​វត្ត​ដែល​ពូ ធី ធ្លាប់​ស្នាក់នៅ​ពេលយប់ៗ ។

​យៀន ធី ក៏​បង្គំ​ថ្វាយ​ព្រះសង្ឃ​ចៅ​អធិការវត្តថា ​គាត់​នឹង​លាលោកគ្រូ​ទៅ​ស្រុកកំណើត​វិញ​ហើយ​ ជាហេតុ​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​ព្រោះ​ម្នាក់ៗ​ក៏​យល់ថា យៀន ​ធី ឆ្គួ​តមិនដឹង​អ្វី​ទេ ។​

លោក យៀន ​ធី បានប្រាប់​ព្រះសង្ឃ​ថា មុននឹង​ទៅ​ខ្ញុំ​ក​រុណា​សុំ​ពេល​រាប់​លុយ​សិន​ ហើយក៏​ទាញ​ការុងរបស់​គាត់​ចំនួន​៣​​ដែល​ស្ពាយ​តាម​ខ្លួន​ ពេលនោះព្រះអង្គ​ចៅអធិការ​វត្ត​ក៏បាន​ហៅ​ញាតិ​ញោម​ឧ​បាសក់មក​ឲ្យជួយ​រាប់​លុយ យៀន ធី កាលពី​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២១​។​ ប្រាក់​របស់ យៀន ​ធី មានប្រាក់​ដុល្លា​រ​ចំនួន​៨៣០​ដុល្លា​រ និង​ប្រាក់រៀល​មាន​ចំនួន​១៤,៤២០,០០០​រៀល​(​ដប់​បួន​លាន​បួន​សែន​ពីរ​ម៉ឺន​រៀល​) ។

សូមបញ្ជាក់ថា​ ស្ត្រី​ត្រូវជា​បងស្រី យៀន​ ធី​ បាន​រៀបរាប់​ថា ​មូលហេតុ​ដែល​ប្អូនប្រុស​របស់គាត់​ចេញ​ចោល​ផ្ទះ​នោះ ​ដោយសារ​ឳ​ពុក​របស់គាត់​មាន​ប្រពន្ធចុងក្រោយ​ ហើយ យៀន​ ធី រស់នៅ​មិនកើត​មិន​ចំណុះ​ចុះ​នឹង​ម្តាយចុង​នោះទេ​ ក៏​សុខចិត្ត​ចេញពីផ្ទះដោយ​មិនបាន​ប្រាប់​អ្នកផ្ទះ​ឲ្យ​ដឹងនោះទេ​ គឺ​បាត់​ឈឹង​តែម្តង ។​

ក្រោយពី​រាប់​លុយ​អស់​ចំនួន​៣​ការ​រ៉ុង​ហើយ យៀន ​ធី បាន​ថ្វាយបង្គំ​ទូល​លាព្រះគ្រូ​ចៅអធិការវត្ត​ដោយ​ក្តី​គោរព និង​សុំឲ្យ​ព្រះអង្គ​ប្រទាន​ពរជ័យ​ដល់​បងប្អូន​របស់គាត់​ផងដែរ ៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម