KPT+
បច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃតាំងពីក្នុងជំនួបដំបូង
ចង់ធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថា ខ្លួនគេជាមនុស្សសំខាន់បំផុតក្នុងលោក គឺមិនបានធ្វើឱ្យយើងខាតបង់អ្វីទាំងអស់ ផ្ទុយទៅវិញ អ្នកបង្កើតនោះនឹងមានមន្តស្នេហ៍មិនចេះរីងស្ងួត។
បើសិនជាយើង ទៅសាកសួរមនុស្សនានា ឱ្យពិពណ៌នាអំពីបុគ្គលដែលមានមន្តស្នេហ៍ជាងគេបំផុតនៅលើពិភពលោក ចម្លើយដែលយើងនឹងឮជាញឹកញាប់ មិនមែនជាព័ត៌មានលំអិតនៃអាកប្បកិរិយាមនុស្សទេ ប៉ុន្តែលទ្ធភាពដែលពួកគេធ្វើឱ្យអ្នកដែលនៅក្បែរមានអារម្មណ៍ល្អ។
សូមយកការជួបរបស់អ្នកកាសែតអង់គ្លេស Jenni Murray’s ជាមួយលោកប៊ីល គ្លីនតុនជាឧទាហរណ៍។ លោកស្រីបានសរសេរអំពីការជួបយ៉ាងខ្លីជាមួយអតីតប្រធានាធិបតី នៅឯពិធីទទួលភ្ញៀវមួយក្នុងឆ្នាំ ២០០៤ ថាលោកគ្លីនតុន បានធ្វើអោយគាត់មានអារម្មណ៍ដូចជា ស្ត្រីតែម្នាក់គត់នៅលើពិភពលោកហើយថា គាត់មិនដែលជួបនរណាម្នាក់ដែលពូកែកសាងភាពរំភើបបែបនេះទេ។
សូមរៀនបច្ចេកទេសដែលផ្តល់តម្លៃដល់អ្នកដទៃក្នុងជំនួបដំបូង ដែលនេះអាចបង្កើនឥទ្ធិពលរបស់យើងទៅលើអ្នកដទៃបាន៖
១ កុំនិយាយច្រើន
មនុស្សជាច្រើនគិតថា ការធ្វើឱ្យមនុស្សផ្សេងទៀតមានអារម្មណ៍ល្អ សម្ធាធធ្លាក់ទាបមកងាយស្រួល និងចិត្តគំនិតរីករាយ គឺត្រូវនិយាយអ្វីដែលកំប្លែងឬត្រឹមត្រូវ ប៉ុន្តែយោងទៅតាមអ្នកឆ្លើយសំណួរ Quora ជាច្រើននិយាយថា កលល្បិចពិតប្រាកដគឺមិននិយាយតែជាអ្នកស្តាប់ល្អហើយយល់ច្បាស់ថាដើម្បីធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាគេកំពុងសំខាន់ យើងត្រូវចេះចែករំលែកការចាប់អារម្មណ៍ខ្លះបន្ថែមពីលើសម្តីរបស់ពួកគេ។
២ ធ្វើឱ្យគេនោះមានអារម្មណ៍ដូចជាអ្នកជំនាញ
ធ្វើឱ្យភាគីផ្សេងទៀត ដើរតួនាទីជាអ្នកជំនាញនិងជក់ចិត្តក្នុងការនិយាយអំពីបទពិសោធន៍ ការងារ ចំណេះដឹងនិងការគិត របស់ពួកគេហើយយើងស្តាប់យកចិត្តទុកដាក់នឹងសាងឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅតាមវិធីដ៏មានឥទ្ធិពលពីរ ទីមួយ «ចាប់បានអារម្មណ៍មនុស្សនោះដោយផ្ទាល់» និងទីពីរ «យើងអាចរៀនវត្ថុជាច្រើនពីពួកគេ»។
ហើយអ្វីដែលកាន់តែប្រសើរជាងនេះទៀត វិធីនេះជួយឱ្យយើងអាចធ្វើការជាមួយមនុស្សគ្រប់គ្នាបានច្រើន។ អ្នកនិពន្ធ Bradley Parker ដែលណែនាំអ្នកថា“ មនុស្សគ្រប់គ្នាដែលយើងបានជួបតែងបានស្គាល់អ្វីមួយដែលយើងមិនដែលបានស្គាល់” ធ្វើឱ្យពួកគេនិយាយឱ្យបានវែងឆ្ងាយ ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថា គេមានចំណេះដឹងដ៏សំខាន់ដែលយើងចង់រៀន” ។
៣ សួរសំណួរដែលកាន់តែធ្វើឱ្យការនិយាយស៊ីជម្រៅឡើង
ត្រូវសួរសំណួរល្អ ៗ ដែលជាប្រភេទសំណួរបើកចំហឱ្យពួកគេស្រួលឆ្លើយពីទស្សនៈជាជាងវិទ្យាសាស្ត្រ។ ប្រសិនបើចង់អោយពួកគេមានអារម្មណ៍ថា ស្ថិតនៅជាមនុស្សសំខាន់នៃការសន្ទនាសូមដាក់ទូរស័ព្ទចុះឬចុចចោលកុំទទួលដែលជា វិធីល្អបំផុតបង្ហាញនរណាម្នាក់ថា យើងមិនចាប់អារម្មណ៍នឹងរឿងរ៉ាវអ្វីក្រៅពីការសន្ទនាជាមួយពួកគេទេ។
៤ គិតពីភាសាកាយវិកា
ល្បិចទាំងអស់នឹងមិនដំណើរការទេប្រសិនបើយើងគ្រាន់តែនិយាយថា “ខ្ញុំចាប់អារម្មណ៍” ប៉ុន្តែកាយវិកាផ្ទុយ។ ដូច្នេះសូមយកមូលដ្ឋានភាសាកាយវិកាមកប្រើមួយចំនួនផងដែរ។ អ្នកជំនាញខាងអាកប្បកិរិយាវេជ្ជបណ្ឌិត Liam Hayes លើកឡើងថា“ ការចង្អុលម្រាម៥ឆ្ពោះទៅរកអ្នកស្តាប់គឺជាសញ្ញានៃការទាក់ទាញខ្លាំងមួយដែលបង្ហាញថា យើងបានទាញពួកគេឱ្យចូលរួមយ៉ាងពេញលេញនៅក្នុងការសន្ទនា”។
ភ្នែកកាន់តែសំខាន់ណាស់។ ទាក់ទងនឹងភ្នែកដែលមិនចេះកុហកយើងត្រូវតែនឹងនរហើយប្រើការគ្រវីគ្រាប់ភ្នែកដែលសុភាពរាបសារ។
ហើយចុងក្រោយសូមញញឹម។ អាកប្បកិរិយាខ្លះដូចជាស្នាមញញឹម លើបបូរមាត់ និងផ្ទៃមុខរបស់យើងឆ្លុះបញ្ចាំងដោយស្វ័យប្រវត្តិនូវអារម្មណ៍អ្វីមួយដែលយើងកំពុងមាន។
ស្រស់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់