Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ធ្វើតេស្តមនុស្សជាង ១០លាននាក់ក្នុងទីក្រុងហូជីមិញ ស្របពេលភ័យខ្លាចវីរុសបំប្លែងខ្លួនកូនកាត់

បានផុស

នៅ

ប្រទេសវៀតណាមសង្ឃឹមថា នឹងយកឈ្នះការផ្ទុះឡើងនៃជំងឺកូវីដ-១៩ថ្មី ដោយធ្វើតេស្តអ្នកក្រុងហូជីមិញទាំងមូល និងដាក់ចេញនូវវិធានការគម្លាតសង្គមថ្មីៗ។

កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីឆ្លើយតបទៅនឹងចង្កោមផ្ទុះជំងឺថ្មីមួយ ដែលមានទំនាក់ទំនងទៅនឹងបេសកកម្មសាសនា។

ប្រទេសវៀតណាម ទទួលបានជោគជ័យក្នុងការគ្រប់គ្រងមេរោគកូវីដ-១៩ ប៉ុន្តែករណីជាច្រើនបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

កាលពីចុងសប្តាហ៍ ក្រុមមន្រ្តីវៀតណាម បានព្រមានអំពីវីរុសបំប្លែងខ្លួនកូនកាត់ឥណ្ឌា-អង់គ្លេសថ្មី ដ៏មានគ្រោះថ្នាក់ដែលឆ្លងតាមខ្យល់អាកាស។

សរុបទៅ ប្រទេសបានចុះបញ្ជីការឆ្លងជាង ៧ពាន់ករណី និងមានអ្នកស្លាប់ចំនួន៤៧នាក់។

ការផ្ទុះឡើងចុងក្រោយបង្អស់នៅក្នុងទីក្រុងហូជីមិញ គឺផ្តើមចេញពីបេសកកម្មរបស់សាសនាគ្រិស្តមួយ ដែលនាំឲ្យមានករណីវិជ្ជមានចំនួន១២៥ករណី ហើយភាគច្រើនគឺជាការឆ្លងរបស់ទីក្រុង។

អ្នកដែលរស់នៅតំបន់ជុំវិញចង្កោមផ្ទុះ ត្រូវបានធ្វើតេស្តរួចទៅហើយ ហើយកំពុងជាប់ក្នុងការបិទខ្ទប់។

ឥឡូវនេះ ក្រុមមន្រ្តីគ្រោងនឹងធ្វើតេស្តមនុស្សចំនួន១៣លាននាក់ ក្នុងទីក្រុងហូជីមិញ។

ជាមួយអត្រាធ្វើតេស្ត ១០០,០០០នាក់ក្នុងមួយថ្ងៃ កិច្ចខិតខំប្រឹងប្រែងនេះ នឹងត្រូវចំណាយពេលជាង៤ខែ ដើម្បីសម្រេចរួចរាល់។

ក្រៅពីការធ្វើតេស្ត ក្រុមមន្រ្តីក៏បានប្រកាសពីវិធានការគម្លាតសង្គមថ្មីៗ នៅទូទាំងទីក្រុងរយៈពេល១៥ថ្ងៃផងដែរ​ ដោយចាប់ផ្តើមពីថ្ងៃទី៣១ខែឧសភាទៅ។

ហាងនិងភោជនីយដ្ឋាន ត្រូវបិទទ្វារ ហើយសកម្មភាពសាសនាត្រូវបានផ្អាក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម