ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata សហការជាមួយ ADA បង្កើតនូវវិធីសាស្ត្រធ្វើទីផ្សារថ្មីលើផ្លាតហ្វម REACH MEDIA និងកម្មវិធីស្ដាប់តន្ត្រី PLENG
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុនផ្ដល់សេវាទិន្នន័យ និងបញ្ញាសិប្បនិម្មិតធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានសហការគ្នាបង្កើតនូវវិធីសាស្ត្រធ្វើទីផ្សារថ្មីចំនួន២ ដើម្បីជួយឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនានាអាចខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួន។
ADA Reach គឺជារបៀបធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យអាជីវកម្មនានាផ្ញើសារទៅកាន់អតិថិជនជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាពផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធីស្ដាប់តន្ត្រីតាមទូរសព្ទធំបំផុតរបស់កម្ពុជា ដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។
ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដែលភ្ជាប់មកជាមួយនូវការវិភាគទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានារបស់ប្រ៊េនទៅកាន់មនុស្សជាង ៧.៥ លាននាក់ទូទាំងប្រទេសកម្ពុជា ដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះ សុទ្ធតែប្រើប្រាស់អមជាមួយទិន្នន័យរបស់ប្រព័ន្ធទូរសព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជនឲ្យចំគោលដៅ។
ការដាក់ចេញនូវវិធីសាស្ត្រផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះគឺជាការនាំមកនូវអន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ទៅវិញទៅមករវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ទ្រង់ទ្រាយរបស់ Rich Media គឺមានរួចជាស្រេចលើប្រព័ន្ធប្រតិបត្តិការ Android និង iOS Version 14.5 ឡើងទៅ។ ការផ្ញើសារផ្ទាល់នេះ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដែលដាក់ចំគោលដៅអតិថិជនជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ដែលផលិតផល ឬសេវាកម្មនានាចង់ផ្សព្វផ្សាយ។
កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូតចំនួនជាង ៤.៣ លានដង និងមានចំនួនអ្នកប្រើប្រាស់ជាប្រចាំរហូតដល់ជាង ៦០០ ០០០ នាក់នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីផ្សេងៗដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំងផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើនដែលនឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។
អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា “ចំនួនប្រជាជនកម្ពុជាមាន ១៦ លាននាក់ តែចំនួនទូរស័ព្ទចល័តដែលពួកគេប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាពដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មទៅអតិថិជនក្នុងបែបបទថ្មី ដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់ និងយល់ដឹងពីទិន្នន័យ គឺជាកត្តាគោលនៃវិធីសាស្ត្រផ្សព្វផ្សាយទាំងអស់របស់យើង។ យើងពិតជារំភើបក្នុងការប្រើប្រាស់ការវិភាគប្រព័ន្ធទូរសព្ទមកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើងអាចដាក់គោលដៅបានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរកមធ្យោបាយថ្មីៗ ដើម្បីជួយកសាងភាពជោគជ័យរបស់អតិថិជនយើង”។
លោក Sanjid Hossain នាយកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានមានប្រសាសន៍ថា “ចម្រៀង ជាពាក្យដែលពេញនិយមជាងគេ ក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំអាជីវកម្មរបស់លោកអ្នកទៅកាន់អតិថិជនបានកាន់តែច្រើនជាងមុនកម្មវិធីកម្សាន្តដោយប្រើប្រាស់ កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយរបស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព”។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “អស់រយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើងរក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយដែលនឹងដឹកនាំយើងទៅដល់គោលដៅនោះ”៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ