Connect with us

KPT+

ប្រវត្តិអតីតភរិយាមហាសេដ្ឋី Bill Gates ដែលជាស្ត្រីឆ្នើមលើការងារមនុស្សធម៌

បានផុស

នៅ

តើ Melinda Gates ជានរណា?

Melinda Gates​ ជាអតីតភរិយាមហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates ហើយក៏ជាស្ត្រីឆ្នើមលើការងារមនុស្សធម៌ពិភពលោកផងដែរ។

The Bill & Melinda Gates Foundation is spending millions in China, a  fraction of its total funding | South China Morning Post
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Melinda Gates ចូលបម្រើការនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧ ហើយបានរៀបការជាមួយថៅកែរបស់ខ្លួនគឺលោក Bill Gates នៅឆ្នាំ ១៩៩៤។ ប៉ុន្មានឆ្នាំបន្ទាប់ នាងនិងស្វាមីបានសហការគ្នាបង្កើតមូលនិធិ Bill & Melinda Gates

ជីវិតដំបូង

លោកស្រីមានឈ្មោះដើមគឺ Melinda Ann French កើតថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៦៤ នៅទីក្រុង Dallas រដ្ឋ Texas ។ Melinda ជាកូនទី២ក្នុងចំណោមបងប្អូន ៤ នាក់ដែលនាងមានបងស្រីម្នាក់ និងប្អូនប្រុស ២ នាក់។ ឪពុកឈ្មោះ Ray French គឺជាវិស្វករអាកាសយានិក រីឯម្តាយឈ្មោះ Elaine French ជាស្ត្រីមេផ្ទះ។

Melinda French Gates on Twitter: "Thanks to a teacher determined to offer  computer science at our high school, I learned to love programming early  on. It changed my life. Every student should

កាលនៅក្មេង ​Melinda ចូលចិត្តរៀនមុខវិជ្ជាគណិត និងកំព្យូទ័រ ហើយនាងសិស្សបញ្ចប់ថ្នាក់គណិតវិទ្យាកម្រិតខ្ពស់នៅសាលា Ursuline Academy ដែលជាសាលាកាតូលិកសម្រាប់ក្មេងស្រី។ បន្ទាប់ពីនោះ ​Melinda បានបន្តការសិក្សានៅមហាវិទ្យាល័យដោយទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យួទ័រពីសាកលវិទ្យាល័យ Duke ក្នុងឆ្នាំ ១៩៨៦។ នៅឆ្នាំបន្ទាប់នាងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្មពីសាលាធុរកិច្ចនៃសាកលវិទ្យាល័យដដែល។

ការងារនៅក្រុមហ៊ុន Microsoft

Gates Foundation Innovations on Funding Science

Melinda បានទទួលការងារនៅក្រុមហ៊ុន Microsoft Corporation ក្នុងឆ្នាំ ១៩៨៧។ នាងចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងការផលិតដែលភាគច្រើនផ្ដោតលើការងារព័ត៌មាននិងផលិតផលអន្តរកម្ម។ ក្នុងរយៈពេល ៩ ឆ្នាំដែលធ្វើការឱ្យក្រុមហ៊ុន Microsoft លោកស្រី Melinda បានធ្វើការជាអ្នកគ្រប់គ្រងទូទៅផ្នែកផលិតព័ត៌មានវិទ្យារួមមាន រចនាគេហទំព័រ បង្កើតវេបសាយ និងមគ្គុទេសក៍ភាពយន្តអន្តរកម្ម ។ល។

ជីវិត​ឯកជន

Bill & Melinda Gates 1/1/1994 #classic #couples | Artistas

នៅឆ្នាំ ១៩៨៧ Melinda បានជួប Bill Gates ក្នុងពិព័រណ៌ពាណិជ្ជកម្មកុំព្យូទ័រនៅញូយ៉ក។ បន្ទាប់ពីនោះ ខាងប្រុសបានសុំណាត់នាងម្ដងជាពីរដង រហូត៦លើក ទើបនាងយល់ព្រម។  មុនឈាន​ដល់ចំណងប្តីប្រពន្ធ ពួកគេចំណាយពេល ៦ ឆ្នាំដើម្បីមើលចិត្តថ្លើមគ្នា។ លុះដល់ឆ្នាំ ១៩៩៤ អ្នកទាំងពីរបានរៀបការនៅលើកោះហាវ៉ៃ។

លោកស្រី Melinda បានផ្តល់កំណើតដល់កូនស្រីដំបូងឈ្មោះ Jennifer Katharine Gates ក្នុងឆ្នាំ ១៩៩៦។ ក្រោយសម្រាលកូនច្បង នាងសម្រេចចិត្តលាឈប់ពីការងារនៅក្រុមហ៊ុន Microsoft ដើម្បីមានពេលគ្រប់គ្រាន់មើលថែកូន។ Melinda និង Bill បន្តមានកូនពីរនាក់ទៀតគឺកូនប្រុសឈ្មោះ Rory John និងកូនស្រីពៅឈ្មោះ Phoebe Adele ។

Who Are The Heirs To Microsoft? Meet The Children Of Bill & Melinda Gates |  DDW

ទោះយ៉ាងណានៅខែឧសភា ឆ្នាំ ២០២១ គូស្វាមីភរិយានេះបានប្រកាសបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេ ក្រោយរួមរស់ជាមួយគ្នា ២៧ ឆ្នាំ។

សកម្មភាពសប្បុរសធម៌តាមរយៈមូលនិធិ Bill & Melinda Gates

Melinda Gates: What she's learned after $50 billion of giving -  CSMonitor.com

នៅឆ្នាំ ១៩៩៤ Melinda និងស្វាមីរួមជាមួយឪពុកក្មេក បានចាប់ផ្តើមមូលនិធិ William H. Gates ។ ក្នុងឆ្នាំ ១៩៩៩ ពួកគេបានបញ្ចូលមូលនិធិនេះជាមួយអង្គការសប្បុរសធម៌ពីរផ្សេងទៀតគឺ មូលនិធិបណ្ណាល័យហ្គេត (Gates Library) និងមូលនិធិហ្គេតសិក្សា (Gates Learning) រួចបានប្ដូរឈ្មោថា​ Bill & Melinda Gates

គោលដៅរបស់មូលនិធិគឺដាក់កុំព្យូទ័រនិងផលិតផល Microsoft នៅក្នុងបណ្ណាល័យនៅទូទាំងសហរដ្ឋអាមេរិក ហើយប៉ុន្មានឆ្នាំក្រោយ Melinda បានពង្រីកចក្ខុវិស័យរបស់មូលនិធិដោយកែលំអជាការអប់រំនៅទូទាំងពិភពលោកវិញ។ មូលនិធិ Bill & Melinda Gates បានជួយដោះស្រាយបញ្ហាភាពក្រីក្រ និងសុខភាពសាធារណៈនៅទូទាំងពិភពលោក។

Bill and Melinda Gates describe how they argue, why they stay optimistic  about the world - ABC News

ក្នុងឆ្នាំ ២០០៦ មហាសេដ្ឋីលោក Warren Buffett បានធ្វើការបរិច្ចាគជាទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារដល់មូលនិធិនេះ។ ពេលនោះលោកស្រីបានបន្ថែមគោលដៅសុខភាពសកលគឺបង្កើតយុទ្ធសាស្ត្រចាក់ចាក់វ៉ាក់សាំងនិងការព្យាបាលជំងឺដូចជា អេដស៍ គ្រុនចាញ់ និងជំងឺរបេង នៅប្រទេសជួបការលំបាកខ្លាំង។

ក្នុងឆ្នាំ ២០១២ Melinda បានសន្យាផ្តល់ប្រាក់ចំនួន ៥៦០ លានដុល្លារដើម្បីលើកកម្ពស់ការទទួលបានការពន្យារកំណើតសម្រាប់ស្ត្រី។

លោកស្រី Melinda និងស្វាមីបានពង្រីកមូលនិធិរបស់ខ្លួនជាបន្តបន្ទាប់ រហូតដល់ជំនួយអាហាររូបករណ៍សម្រាប់និស្សិតរៀនបន្តនៅមហាវិទ្យាល័យ។ ទាំងពីរនាក់ប្ដីប្រពន្ធ ជាបុគ្គលគម្រូក្នុងវិស័យមនុស្សធម៌អស់រាប់សិបឆ្នាំ រាប់តាំងឆ្នាំ ៩០ប្លាយ រហូតដល់ថ្ងៃប្រកាសលែងលះជាផ្លូវការនៅពាក់កណ្ដាលឆ្នាំនេះ។ ក្នុងនោះពួកគេក៏ធ្លាប់ទទួលបានមេដាយកត្តិយសពីប្រធានាធិបតិអាមេរិកលោក ប៉ារ៉ាក់ អូបាម៉ាផងដែរ។

សៀវភៅ

Melinda Gates details 'brash' Microsoft culture in new book | The Myanmar  Times

ក្រៅពីធ្វើការខាងមនុស្សធម៌យ៉ាងសកម្ម នៅឆ្នាំ ២០១៩ លោកស្រី Melinda បានបោះពុម្ភផ្សាយសៀវភៅមួយក្បាលចំណងជើង The Moment of Lift ដែលជាសៀវភៅបង្ហាញវិធីពង្រឹងអំណាចស្ត្រីដើម្បីផ្លាស់ប្តូរពិភពលោក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BIOGRAPHY

ចុចអាន៖ មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

ចុចអាន៖ ភរិយា​ប្រធានាធិបតីចិន XI JINPING ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម