អាជីព
រវាងបុគ្គលិកឆ្នើម និង បុគ្គលិកដូរបាយ
ពាក្យថាបុគ្គលិក«ដូរបាយ» គឺស្តាប់ទៅហាក់អវិជ្ជមានណាស់ ប៉ុន្តែទីណាមាននិយោជិតបែបនោះច្រើន ក្រុមហ៊ុន ក៏នឹងត្រូវដោះស្រាយបញ្ហាច្រើនស្មុគស្មាញ ជាជាងមានឱកាសសម្រុកទៅមុខ។
លក្ខណៈសម្គាល់ នៃបុគ្គលិកឆ្នើម
ពួកគេមានភាពជាម្ចាស់ និងចេះសម្រេចចិត្តក្នុងដំណើរការការងារខ្លួន មិនរួញរាខ្លាចមានកំហុស មិនរង់ចាំ មិនបណ្ដោយពេលវេលា ក៏មិនយករួចខ្លួន។ និយោជិតសំខាន់ៗទាំងនេះ ជាធម្មតាត្រូវបានផ្តល់សំណងយ៉ាងជាទីគាប់ចិត្ត ទាំងប្រាក់កាស ឬអត្ថប្រយោជន៍ ឬទាំងពីរយ៉ាង ឈានដល់មានភាគហ៊ុនទៅអនាគត។ ពួកគេមានចរិតលក្ខណៈដែលល្អជាងអ្នកមានជំនាញ តែមានផ្នត់គំនិត «ដូរបាយ»។ មេដឹកនាំម្នាក់ៗ ស្វះស្វែងដាក់ខ្លួនសព្វបែបយ៉ាង ព្រោះតែចង់បាននិយោជិតសំខាន់ៗទាំងនោះ មកជាមួយជីវិត ឬហៅថាសង្វាក់ការងាររបស់ខ្លួន មិនខ្លាចក្នុងការផ្តល់ឲ្យនូវកម្រិតកម្រៃខ្ពស់ជាងទីផ្សារច្រើនដងទ្វេ ឬរង្វាន់គាប់ចិត្តជាពិសេសៗដែលជាការលើកទឹកចិត្ត ឈានដល់ការសិក្សានិងស្នាក់ក្នុងបន្ទុកនៃក្រុមហ៊ុនទៀត។
លក្ខណៈសម្គាល់ នៃបុគ្គលិកដូរបាយ
ធ្វើការព្រោះប្រាក់មិនមានគុណតម្លៃ។ ពួកគេខ្លាចណាស់ថា ធ្វើលើសម៉ោង ធ្វើលើសតួនាទីធ្វើលើសការទទួលខុសត្រូវ ដូចមានចែងក្នុងកិច្ចសន្យា។ ពួកគេចង់មានលាភ តែមិនបានខិតខំព្រោះរង់ចាំបានលាភសិនសឹមគិត។ ពួកគេមានចិត្តច្រណែនច្រើន តាមដានច្រើនចំពោះបុគ្គលិកផ្សេង និងបង្កពាក្យចចាមអារ៉ាម ព្រោះពួកគេយកពេលទំនេរដែលមិនខំធ្វើការជ្រោមជ្រែងស្ថាប័ន ទៅផ្ចង់អារម្មណ៍តែលើមុខតំណែង និងភាគលាភ។ ពួកគេមិនមានភាពជាម្ចាស់ មិនសម្រេចចិត្ត ព្រោះយកលេស«ខ្លាចខុស» ហើយចំណាយពេលចោលមិនស្តាយស្រណោះអ្វី។ នៅក្នុងអាជីវកម្ម ឬស្ថាប័នវិស័យអ្វីក្តី និយោជិតបែបនេះ អាចមានឥទ្ធិពលអាក្រក់ក្នុងការធានាសម្រាប់ជោគជ័យ ដោយសារពួកគេមានរឿងឈឺក្បាលជានិច្ចមកជូនមេកោយ ព្រោះគេមិនខ្ចីគិតដោះស្រាយ «មិនមែនមុខរបរអីរបស់គេឲ្យមេដោះស្រាយទៅ» ដែលនេះភាគច្រើនមានហៀរជើងហើយអាចកើតឡើងតាមរយៈកម្សោយគុណធម៌ ឬមិនមានតែម្តង ទោះពួកគេពូកែកម្រិតណា មានជំនាញសញ្ញាប័ត្រធំប៉ុណ្ណា ការងាររបស់ពួកគេមានតែការអួតអាង និងលទ្ធផលតែងតែមានព្រំដែនកំណត់ មិនដែលបង្កើតភាពភ្ញាក់ផ្អើលជូនដល់ក្រុមហ៊ុនទេ។
ដំណោះស្រាយ ៖
ពាក្យមួយគេនិយាយត្រូវណាស់ ប្រើមនុស្សតាមទេពកោសល្យ ចំណែក មេដឹកនាំខ្លាំងនឹងប្រមូលនិយោជិតឆ្នើមមកព័ទ្ធជុំវិញខ្លួនច្រើនឡើងៗ ជាគំរូល្អសម្រាប់បុគ្គលិកថ្មីៗ ផងជាគ្រឹះជ្រោមជ្រែងផង។
មនុស្សសំខាន់ៗ តែងតែត្រូវបានចាត់ទុកថា ជាធនធានមានសារៈសំខាន់ចំពោះរាល់ការប្រតិបត្តិការរបស់ក្រុមហ៊ុនដូច្នេះពួកគេតែងតែមានមុខជាមួយការងារសឹងគ្រប់នាយកដ្ឋាន។ ដូច្នេះការទទួលបានប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងទៀតក៏អនុលោមទៅតាមនោះដូចគ្នាដែរ។ ចំពោះបុគ្គលិកខ្លះមើលទៅឆ្នើមមានម្ចាស់ការ តែមានគំនិតអាក្រក់លោភលន់ ឬធ្វើបាបអ្នកដទៃ ដូច្នេះពួកគេក៏ត្រូវបាត់បង់ពិន្ទុដោយស្វ័យប្រវត្តិឧទាហរណ៍ប្រសិនគេមានចេតនា សូម្បីតែនឹងដណ្ដើមតួនាទីមេដឹកនាំ ឬលក់ព័ត៌មានទៅក្រុមហ៊ុនប្រកួតប្រជែង ទោះបីគេឆ្នើមយ៉ាងណាគេមិនអាចត្រូវបានទុកចិត្តទៀតទេ ដូច្នេះភាពស្មោះត្រង់រឹតតែសំខាន់។
ចុះប្រសិនបុគ្គលិកដូរបាយ តែស្មោះត្រង់?
មនុស្សស្មោះត្រង់តែល្ងឹតល្ងង់ នឹងអាចធ្វើឲ្យនាវាទាំងមូលលិចបាន ដូច្នេះនៅលើសមរភូមិការងារមានតែមនុស្សឆ្លាតតែប៉ុណ្ណោះត្រូវបានគេរាប់បញ្ចូល ហើយចែកជាពីរ គឺមនុស្សមិនស្មោះ ប្រើបណ្ដោះអាសន្ន មនុស្សស្មោះត្រង់យកជាគ្នាយូរអង្វែង។ មនុស្សល្ងីល្ងើ មិនមានទីតាំងទេ ដូច្នេះមន្ត្រីធនធានមនុស្សតោងមានភាពឈ្លាសវៃក្នុងការអនុវត្តការជ្រើសរើស។
វិធីគ្រប់គ្រង ៖
ក្រុមហ៊ុនអាចកំណត់ការងាររបស់និយោជិតថា មានសារៈសំខាន់ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការអាជីវកម្មទោះបីជានិយោជិតនោះមិនមានតួនាទីមើលឃើញខ្ពស់ទាក់ទងនឹងទំនាក់ទំនងសាធារណៈ ឬខាងក្រៅក៏ដោយ ឲ្យតែគេមានចំណុចពូកែអាចធ្វើអ្វីមួយត្រូវដាក់ឲ្យចំកន្លែង។ តែមនុស្សមិនម្ចាស់ការ រមែងតែងត្រូវការមានអ្នករុញបន្ថែម ឬ តាមដានវាយតម្លៃជានិច្ច ដូច្នេះ អ្នករកបានអ្នកដែលអាចធ្វើការតាមជំនាញហើយមិនត្រូវការរុញបន្ថែមច្រើនគឺជាសំណាង នៃស្ថាប័ននោះ។
ការពិចារណាពិសេស
និយោជិត អាចមានអារម្មណ៍ថា ចង់បានលើសពីការផ្តល់ប្រាក់ខែដែលមេដឹកនាំខ្លះឲ្យ តែមេដឹកនាំ វៃឆ្លាតតែងតែប្រើវិធីនេះ ទទួលយកឱបក្រសោបបុគ្គលិកឆ្នើមៗមកពីទីផ្សេងៗបាន។ ការទាក់ទាញនេះអាចរួមបញ្ចូលទាំងការផ្តល់នូវជម្រើសជាច្រើនសម្រាប់ពួកគេក្នុងការកក់ក្តៅធ្វើការមិនខ្លាចនឿយហត់ មិនខ្វល់រឿងសន្សំសម្រាប់ការចូលនិវត្តន៍ និងអត្ថប្រយោជន៍តុល្យភាពជីវិតដើម្បីរក្សាឲ្យពួកគេចូលរួមក្នុងអាជីវកម្មរបស់យើងពេញទំហឹង។
នៅជប៉ុន គេនិយមប្រកាន់យកជំហរលើកទឹកចិត្តឲ្យនិយោជិតសំខាន់ៗប្រើច្បាប់ឈប់សម្រាកវែងជាមួយដំណើរកម្សាន្តធំៗ មិនកាត់ប្រាក់ខែ ថែមទាំងធានាការថែទាំផ្នែកវេជ្ជសាស្ត្រ ផ្គត់ផ្គង់ការសិក្សាឲ្យកូនៗ ដែលធ្វើឲ្យពួកគេពិបាកហោះហើរ ទៅកន្លែងដទៃ ព្រោះការសិក្សារបស់កុមារមានរយៈពេលវែង ល្មមពិបាករើខ្លួនចេញ។
និយោជិតបែបនេះ អាចមានប្រមាណជាមិនដល់១០ភាគរយ នៃចំនួនកម្មករ បុគ្គលិកសរុប នៃក្រុមហ៊ុនធំៗ មានជាអាថ៌ Mitsubishi ក្រុមហ៊ុន Post Holdings និងHonda ។ល។ ដែលទទួលបានបៀវត្សរ៍ដ៏ខ្ពស់ និងការធានាជីវភាពរស់នៅសព្វបែបយ៉ាង៕
ប្រែសម្រួល ៖ ស្រស់
ប្រភព៖ Nikkei Asia
ចុចអាន៖ ហេតុអ្វីបុគ្គលជោគជ័យនិយមលើកទឹកចិត្តបុគ្គលិកខ្លួនជាងការងារផ្សេងៗ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?