កូវីដ-១៩
អាជីវករក្នុងផ្សារក្រុងព្រៃវែងនាំគ្នាសម្រុកទៅយកសំណាករកមេរោគកូវីដ-១៩ បន្ទាប់ពីអាជីវករម្នាក់ឆ្លង
បន្ទាប់ពីរកឃើញអាជីវរកម្នាក់ក្នុងផ្សារក្រុងព្រៃវែងរួចមក ក៍បានបិទផ្សារក្រុងព្រៃវែងជាបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងកូវីដ១៩ ឈ្មោះ ឡេង វាសនាអាយុ២៧ឆ្នាំយកសំណាកពីព្រឹកមិញ លទ្ធផលវិជ្ជមានកូវីដ១៩ ប្រពន្ធឈ្មោះ វង្ស ណារីន អាយុ២២ឆ្នាំ នៅភូមិលេខ៨ មុខរបជាជាងផ្លាកទីន នៅក្នុងផ្សារព្រៃវែង។
បន្ទាប់ពីមានការរកឃើញជំងឺកូវីដនៅក្នុងផ្សារក្រុងព្រៃវែងរួចមក អាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែងបានភ្ញាក់រលឹករត់ទៅមន្ទីរពេទ្យធ្វើឲ្យកកស្ទះក្នុងមន្ទីរពេទ្យ ដើម្បីសុំការធ្វើតេស្តរកមេរោគកូវីដ១៩ ទាំងអស់គ្នា ទាំងថ្ងៃទាំងយប់ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ តាមការអំពាវនាវរបស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងតាមការណែនាំរបស់ក្រសួងសុខាភិបាលខុសពីកម្មករនៅក្នុងរោងចក្រ ក្រុងបាវិតបន្ទាប់ពីរកឃើញមានវិជ្ជមានកូវីដ១៩រួចមកនាំគ្នារត់ចេញពីរោងចក្រយ៉ាងអាណាធិបតេយ្យ ដោយគ្មានគិតពីការរីករាលដាលនៃជំងឺកូវីដឡើយសកម្មភាពនេះបានកើតឡើងនៅល្ងាចថ្ងៃទី២៦ ឧសភា ២០២១កន្លងមកនេះ នៅរោងចក្រអេអិនចេ តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ក្រុមការងារ និង គ្រូពេទ្យបានចុះទៅយកសំណាកកម្មករ កម្មការិនីដែលបំរើការងារនៅទីនោះដើម្បីពិនិត្យរកមេរោគកូវីត១៩ ទើបតែបានជាង១០០នាក់ កម្មករ កម្មការិនីជាង២០០០នាក់ក៏បាននាំគ្នាសំរុកចេញមកផ្ទះរាងៗខ្លួន បន្ចុប្បន្នរដ្ឋបាលខេត្តបានបញ្ជាអោយគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ អោយចុះត្រួតពិនិត្យតាមដានជាបន្ទាន់ដើម្បីធ្វើការណែនាំអោយពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ពួកគាត់ចំនួន១៤ថ្ងៃ និងអោយតាមដានសុខភាពដោយខ្លួនឯង និង រង់ចាំក្រុមការងារ និង គ្រូពេទ្យចទៅយកសំណាក ។
អត្ថបទ ៖ សៅគ្រី
-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច