Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ​ប្រឡាយ​ទឹក និង​ទ្វារ​ទឹក​ចំនួន​៤​កន្លែង ក្នុងស្រុក​ត្បូងឃ្មុំ​

បានផុស

នៅ

ត្បូងឃ្មុំ ៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ បាន​ដឹកនាំ​អាជ្ញាធរ​ខេត្ត អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​ប្រឡាយ​ទឹក​ប្រវែង​២.៥០០​ម៉ែត្រ និង​ទ្វារ​ទឹក​ចំនួន​៤​កន្លែង សម្រាប់​ប្រើប្រាស់​និង​ស្រោចស្រព​ដីស្រែ និង​ដំណាំ​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ រួមមាន​ឃុំ​ជី​រោទ៍​ទី​១ ឃុំ​ពាមជីលាំង ឃុំ​ថ្ម​ពេជ្រ និង​ឃុំ​គរ ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ការសាងសង់​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហាក់ សុខ​មករា ឯកឧត្តម កេង ប៊ុន​ណា ឯកឧត្តម ពាង ណា​រិ​ទ្ធ អភិបាលរង​ខេត្ត ក្រុមប្រឹក្សា​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោក​មេឃុំ មេភូមិ ព្រមទាំង​ប្រជាពលរដ្ឋ។

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​កម្ពុជា និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូន​ចំពោះ​បងប្អូន​ដោយ​ក្តី​នឹករលឹក​បំផុត​។

លោក​បាន​បញ្ជាក់​ថា ប្រឡាយទឹក និង​ទ្វា​ទឹក ដែល​បាន​កំពុង​ដំណើរការ​ការសាងសង់​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ឡើងវិញ សម្រាប់​ស្រោចស្រព ដើម្បី​ទប់ស្កាត់​គ្រោះ​រាំងស្ងួត និង​ជាពិសេស​ជួយ​ដល់​វិស័យ​កសិកម្ម របស់​ប្រជាពលរដ្ឋ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ សំដៅ​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងមូល។

លោក​ប្រាជ្ញ ចន្ទ តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ត្រូវ​នាំគ្នា​ដាំ​ដុះ​ដំណាំ​រួមផ្សំ​និង​បន្លែបង្ការ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​រកប្រាក់​ចំណូល​បន្ថែម​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ។

ដោយឡែក​មន្ត្រី​ជំនាញ ត្រូវ​ចុះ​សិក្សា​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកទេស​ដល់​ប្រជាពលរដ្ឋ ពិសេស​បែងចែក​ថា​តើ​ត្រូវ​ដាំ​ដំណាំ បន្លែ​អ្វី ដែល​មាន​ទីផ្សារ​ល្អ និង​ត្រូវ​តាម​រដូវ​កាល​ដាំ​ដុះ​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដល់​មានតម្លៃ​ទាំងនេះ ឲ្យ​បាន​គង់វង្ស​យូរ​អង្វែង សម្រាប់​ទុកជា​សម្បត្តិ​រួម​ដល់​ក្មេង​ជំនន់​ក្រោយ​បន្តទៀត។

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សេង សុខ​ខឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់​ថា ប្រឡាយ និង​ទ្វា​ទឹក​ទាំងនេះ ជា​សមិទ្ធផល​ដល់​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ។

លោក​បន្ត​ថា ប្រឡាយ និង​ទ្វា​ទឹក​ដែល​ឯកឧត្តម តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ និង​អាជ្ញាធរខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នាពេលនោះ​គឺ-១.​ប្រឡាយ​តា​ឌុ​ក​ប្រវែង ២.៥០០​ម៉ែត្រ បាត​ក្រោម​៣​ម៉ែត្រ មាត់​លើ​១២​ម៉ែត្រ ប្រជាពលរដ្ឋ​អាច​ទទួលផល​បាន​៣​ភូមិ មាន​ភូមិ​ស្រែ​សៀម ភូមិ​ទួល​វិហារ និង​ភូមិ​ទឹក​ចេញ ក្នុង​ឃុំ​ជី​រោទ៍​ទី​២ ស្មើ​៦៥០​គ្រួសារ លើ​ផ្ទៃដី​៧៧៦​ហិច​តា គ្រោង​បញ្ចប់​បិទ​ការដ្ឋាន​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០២១​នេះ -២.​ទ្វារ​ទឹក​ព្រែក​វ​ល្លិ៍ នៅ​ភូមិ​ទួល​កែវ ឃុំ​ជី​រោទ៍​ទី​១ -៣.​ទ្វារ​ទឹក​បឹង​ក្អិត នៅ​ភូមិ​ពាម​ក្នុង ឃុំ​ពាមជីលាំង -៤.​ទ្វារ​ទឹក​រោង​គោ ភូមិ​រោង​គោ ឃុំ​ថ្ម​ពេជ្រ និង -៥.​ទ្វារ​ទឹក​ទំនប់​សែន​ជ័យ ភូមិ​ទំនប់​សែន​ជ័យ ឃុំ​គរ៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម