Connect with us

ចរាចរណ៍

បើករថយន្ត​ដឹក​ប្រេងឥន្ធនៈ​ធ្លាក់​ប្រឡាយទឹកស្អុយ ហើយគេចខ្លួនបាត់​

បានផុស

នៅ

​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ធុន​ធំ​មួយគ្រឿងបើក​រេ​ចង្កូត​ធ្លាក់ចូល​ទៅក្នុង​ប្រលាយ​ទឹកស្អុយ តែ​សំណាង​ល្អ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដ​ទៃ ។

គ្រោះថ្នាក់​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខាត​លិច​អគ្គបញ្ជាការ​កងទ័ពជើងគោក ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំបូល កាលពី​វេលា​ម៉ោង២៣​ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​ឲ្យដឹងថា នៅមុន​កើតហេតុ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ខាងលើ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-4368 បើកបរ​ដោយ​បុរស​ម្នាក់ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​បើក​ដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ចូលទៅក្នុង​ប្រឡាយ​តែម្តងទៅ តែ​មិនបាន​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដទៃ​ណា​ម្នាក់​ឡើយ ។

ក្នុងករណី​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើនេះ គេ​នៅ​ពុំទាន់​ដឹងថា កកើតឡើង​ដោយសារតែ​រថយន្ត​ខាងលើ​ជួបនឹង​ឧបសគ្គ​អ្វី ឬ​ជាការ​ធ្វេសប្រហែស​របស់​តៃកុង​រថយន្ត​ដោយ​កត្តា​ណាមួយ​នោះឡើយ ព្រោះ​ក្រោយ​កើតហេតុ​នោះ បុរស​ជា​អ្នកបើកបរ​បាន​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ ។

ជុំវិញ​ករណីនេះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​ធ្វើការ​វាស់វែង​តាម​ជំនាញ​ឡើយ ព្រោះ​ជា​ករណី​បើក​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង មិនបាន​បណ្តាលឲ្យ​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ​សា​ធា​រណៈ ឬ​ប៉ះពាល់​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ ដូច្នោះ​ហើយ​សម្រេច​ទុក​រថយន្ត​នៅក្នុង​ប្រឡាយ​នោះ​ចោល​ជា​បណ្តោះ​អាសន្នសិន រងចាំ​ម្ចាស់​មក​ទទួលយក​វិញ​ដោយ​ខ្លួនឯង​នៅ​ពេល​ក្រោយ​ចុះ ៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មូស្គូ៖ អ៊ុយក្រែន ព្យាយាមញុះរុស្ស៊ី ហើយទាញណាតូ មកចូលក្នុងសង្គ្រាមដោយផ្ទាល់

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម