ព័ត៌មានអន្ដរជាតិ
WHO ដាក់ឈ្មោះវីរុសបំប្លែងខ្លួនអង់គ្លេស ឥណ្ឌា និងផ្សេងទៀតដោយអក្សរក្រិក
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុសបំប្លែងខ្លួនកូវីដ-១៩ ដោយចាប់ពីពេលនេះទៅនឹងប្រើតួអក្សរក្រិកដែលសំដៅលើវីរុសបំប្លែងខ្លួនថ្មីរកឃើញដំបូងនៅក្នុងប្រទេសនានាដូចជា ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងឥណ្ឌា។
ឧទាហរណ៍ វីរុសបំប្លែងខ្លួនចក្រភពអង់គ្លេសដាក់ឈ្មោះ Alpha, វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងដាក់ឈ្មោះ Beta និងវីរុសបំប្លែងខ្លួនឥណ្ឌាដាក់ឈ្មោះ Delta។
WHO បាននិយាយថា ការដាក់ឈ្មោះបែបនេះដើម្បីឲ្យភាពងាយស្រួលក្នុងការពិភាក្សា ប៉ុន្តែដើម្បីជួយលុបបំបាត់ទុទិដ្ឋិនិយមដែលអាចកើតចេញពីឈ្មោះទាំងនោះ។
កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌាបានរិះគន់ពីការដាក់ឈ្មោះវីរុសបំប្លែងខ្លួន B.1.617.2 ដែលត្រូវបានរកឃើញនៅក្នុងប្រទេសនេះកាលពីខែតុលា ឆ្នាំមុន ជា«វីរុសបំប្លែងខ្លួនឥណ្ឌា» បើទោះជាអង្គការសុខភាពមិនបានដាក់ឈ្មោះផ្លូវការបែបនេះក៏ដោយ។
អ្នកដឹកនាំផ្នែកបច្ចេកទេសកូវីដ-១៩របស់ WHO អ្នកស្រី Maria Van Kerkhove បានសរសេរតាមបណ្តាញសង្គមថា ៖«គ្មានប្រទេសណាមួយដែលគួរត្រូវបានគេប្រមាថមើលងាយសម្រាប់រកឃើញ និងរាយការណ៍ពីវីរុសបំប្លែងថ្មីទេ»។
អ្នកស្រីក៏បានអំពាវនាវឲ្យមានការ«តាមដានឲ្យម៉ត់ចត់»នៃវីរុសបំប្លែងខ្លួន និងសម្រាប់ការចែករំលែកនៃទិន្នន័យវិទ្យាសាស្ត្រដើម្បីជួយបញ្ឈប់ការរាលដាល។
លិខិតនឹងសំដៅទៅលើភាពខុសគ្នាចំពោះវីរុសបំប្លែងខ្លួននៃការព្រួយបារម្ភ និងវីរុសបំប្លែងខ្លួននៃការចាប់អារម្មណ៍។ បញ្ជីឈ្មោះពេញត្រូវបានចេញផ្សាយនៅលើវិបសាយរបស់អង្គការសុខភាពពិភពលោក។
អ្នកស្រី Van Kerkhove បានឲ្យដឹងក្នុងបទសម្ភាសមួយថា អក្សរក្រិកនឹងមិនជំនួសឈ្មោះវិទ្យាសាស្ត្រដែលមានស្រាប់ឡើយ។ ប្រសិនបើវីរុសបំប្លែងច្រើនជាង២៤ត្រូវបានបង្ហាញអត្តសញ្ញាណផ្លូវការ ប្រព័ន្ធនេះនឹងអស់តួអក្សរក្រិក ហើយកម្មវិធីដាក់ឈ្មោះថ្មីនឹងត្រូវប្រកាសទៀត។
អ្នកស្រីថា ៖«យើងមិននិយាយពីការជំនួសវីរុស B.1.1.7ទេ តែពិតជាព្យាយាមដើម្បីជួយដល់កិច្ចសន្ទនាមួយចំនួនជាមួយមនុស្សជាមធ្យម។ ដូច្នេះនៅក្នុងការពិភាក្សាជាសាធារណៈ យើងអាចពិភាក្សាវីរុសបំប្លែងខ្លួនមួយចំនួននៅក្នុងការប្រើប្រាស់ភាសាងាយស្រួល»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១៥ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ