ព័ត៌មានជាតិ
ខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់
ក្រសួងទេសចរណ៍បានឲ្យដឹងថា ខែឧសភា ឆ្នាំ២០២១នេះ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,២០៥ នាក់។
របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា សប្តាហទី១ មានភ្ញៀវប្រមាណ ១៩,៧០៥ នាក់, សប្តាហទី២ ភ្ញៀវប្រមាណ ៤៩,៨៨០ នាក់, សប្តាហទី៣ ភ្ញៀវប្រមាណ ៥២,៨៩១ នាក់, សប្តាហទី៤ ភ្ញៀវប្រមាណ ៧១,៥៤៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ ដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេ ក្នុងខែឧសភានេះ រួមមាន៖ ខេត្តកំពត មានចំនួន ៣៨,៨១៧ នាក់, ខេត្តបាត់ដំបង មានចំនួន ២៦,៨៤០ នាក់, ខេត្តកែប មានចំនួន ២៣,០០៤នាក់, ខេត្តសៀមរាប មានចំនួន ១៨,៧៥៧ នាក់, ខេត្តកំពង់ស្ពឺ មានចំនួន ១៦,១៨៧ នាក់ និងខេត្តព្រះសីហនុ មានចំនួន១២,១៦០នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងដែរថា ចំនួនភ្ញៀវទេសចរនេះមានការកើនឡើងប្រមាណ ៦៩៦.៣៣ ភាគរយ បើធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងបរទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។
សូមបញ្ជាក់ថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ “៣ កុំ” និង “៣ ការពារ” រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ