KPT+
អំពីការរៀបអាពាហ៍ពិពាហ៍លើកទី ២ ក្រោយលែងលះម្ដងហើយ
ខណៈដែលមនុស្សពីរនាក់ឈានចូលដល់វិថីអាពាហ៍ពិពាហ៍ នោះដោយសារពួកគេមានសង្ឃឹមថានឹងអាចរស់នៅជាមួយគ្នាបានរហូត ទើបព្រមចាប់ដៃគ្នាជាគូ។ ប៉ុន្តែគ្រប់យ៉ាងមិនសមបំណងទាំងអស់ទេ គូស្នេហ៍មួយចំនួនក៏ដើរដល់ផ្លូវទាល់ រហូតលែងលះដោយមូលហេតុផ្សេងៗ។
ក្រោយពីនោះ ដើម្បីព្យាបាលជំងឺបែកបាក់កាលពីពេលអតីត បុរសពោះម៉ាយនិងស្ត្រីមេម៉ាយខ្លះក៏សម្រេចចិត្តឆ្លងកាត់ផ្លូវអាពាហ៍ពិពាហ៍ម្ដងទៀត ស្របពេលដែលខ្លួនឈានដល់វ័យជ្រេ។
តើអាពាហ៍ពិពាហ៍លើកទី ២ អាចជោគជ័យជាងមុនដែរឬអត់?
អាពាហ៍ពិពាហ៍មួយដែលអាចបន្តរស់នៅជាមួយគ្នារហូតចាស់ព្រឹទ្ធចាស់ព្រាង កំពុងធ្លាក់ចុះនៅទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិក ៥០% នៃអាពាហ៍ពិពាហ៍បញ្ចប់ដោយការបែកគ្នា ឬលែងលះគ្នាជារៀងរហូត។ រីឯនៅក្នុងប្រទេសឥណ្ឌា តួលេខនេះទាបជាងសហរដ្ឋអាមេរិកបន្តិច។ ក្នុងនោះមានតែ ១៣ គូក្នុងចំណោមស្វាមីភរិយា ១០០០ គូប៉ុណ្ណោះ ដែលអាចបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ដោយជោគជ័យ។
តើមានស្វាមីភរិយាដែលលែងលះគ្នាប៉ុន្មានគូ ដែលនឹងរៀបការម្ដងទៀត?
មនុស្សជិត ៨០% មានទំនោររៀបការម្តងទៀត បន្ទាប់ពីលែងលះឬបាត់បង់ដៃគូ ហើយភាគច្រើននៃពួកគេមានអាយុលើសពី ៤០ ឆ្នាំ។ ប៉ុន្តែគួរឲ្យកត់សម្គាល់ផងដែរ អត្រានៃការលែងលះរបស់គូស្វាមីភរិយាក្នុងដំណាក់កាលនេះមានភាគរយខ្ពស់ដូចគ្នា ដោយជិត ៦៥% ឈានដល់ការបែកបាក់ជាលើកទី២។
ហេតុផលមួយចំនួនធ្វើឱ្យអាពាហ៍ពិពាហ៍លើកទី ២ បរាជ័យ
-រំឭកទំនាក់ទំនងប្រេះឆាពីមុន
– មានគំនិតផ្ទុយគ្នាទាក់ទងនឹងប្រាក់កាស ការរួមភេទ និងគ្រួសារ
-មនុស្សអតីតនៅតែជ្រៀតជ្រែកក្នុងជីវិតគូស្នេហ៍ថ្មី
-ប្រញាប់ប្រញាល់រៀបការគូថ្មី ទាំងមិនទាន់ដាច់ស្រេចជាមួយអ្នកចាស់
ប៉ុន្តែមានសញ្ញាល្អដែរនៅក្នុងជីវិតរៀបការលើកទី២ ដោយសារស្ថិតិចង្អុលបង្ហាញថា អាពាហ៍ពិពាហ៍ម្ដងទៀតក្រោយលែងលះម្ដងហើយ ជាស្នេហាមានភាពចាស់ទុំជាងមុន ព្រោះផ្អែកលើបទពិសោធន៍ចាស់ គូស្នេហ៍នឹងមានសុភមង្គលជាងលើកទី១។
តើធ្វើយ៉ាងណាឲ្យការរៀបអាពាហ៍ពិពាហ៍លើកទី ២ រលូន?
រស់នៅជាមួយគ្នាប្រដោយសុភមង្គល មានរឿងជាច្រើនត្រូវលះបង់ អត់ធ្មត់ និងយោគយល់។ ដើម្បីកុំឲ្យស្នេហាលើកនេះបែកបាក់ម្ដងទៀត គប្បីចៀសវាងប្រៀបធៀបដៃគូបច្ចុប្បន្នជាមួយគូស្នេហ៍ចាស់ ដែលនាំឲ្យសៅហ្មងចិត្តប៉ុណ្ណោះ។
ចំណែកឯរូបមន្តសំខាន់មួយទៀតដើម្បីកសាងគ្រួសារពោរពេញដោយក្ដីសុខ នោះត្រូវស្មោះត្រង់ជាមួយគ្នា មិនថា អ្នកដទៃក្មេងជាង ស្អាតជាង ឬល្អជាងដៃគូខ្លួនយ៉ាងក៏ដោយ។ ភាពស្មោះត្រង់ជាគ្រឿងផ្សំដែលជួយឲ្យជីវិតគូអាចបន្តដំណើរដោយរលូននឹងគ្នាបានយូរអង្វែង។
ក្រៅពីនោះ គួរចេះទទួលយកនូវភាពខុសគ្នារវាងអ្នកទាំងពីរ ព្រោះលើលោកនេះគ្មាននរណាអាចមានអ្វីដែលស្របតាមយើងទាំងស្រុងនោះទេ។ ម្យ៉ាងអ្នកទាំងពីរក៏មានវ័យចំណាស់ហើយដែរ មិនគួរមានឈ្មោះជាមេម៉ាយឬពោះម៉ាយម្ដងជាពីរដងទៀតនោះឡើយ។
ចងចាំរឿងនេះ! សុភមង្គលគ្រួសារ ស្ថិតលើស្វាមីភរិយាទាំងគូជាអ្នកកំណត់ មិនមាននរណាអាចកំណត់វាសនាគ្រួសារយើងជំនួសយើងឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BONOBOLOGY.COM
ចុចអាន៖ ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ
ចុចអាន៖ មិនធូរធារ គួរដឹងរបៀបសន្សំទាំងនេះ កុំឲ្យខ្វះមុខខ្វះក្រោយពេលកូនកើត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត