ព័ត៌មានអន្ដរជាតិ
តួលេខស្លាប់ផ្លូវការដោយកូវីដនៅប៉េរូជិត៣ដង ពេលពិនិត្យឡើងវិញជាង១៨ម៉ឺននាក់
យោងតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ប្រទេសប៉េរូគិតត្រឹមថ្ងៃចន្ទម្សិលមិញមាន តួលេខមរណភាពដោយកូវីដ-១៩ផ្លូវការស្ទើរតែ៣ងដល់ទៅ ១៨០ ៧៦៤នាក់ បន្ទាប់ពីរដ្ឋាភិបាលបានពិនិត្យឡើងវិញ ដែលធ្វើឲ្យប្រទេសនេះមានករណីស្លាប់ច្រើនជាងគេបំផុត បើគិតជាអត្រាចំនួនមនុស្ស។
ប៉េរូស្ថិតក្នុងចំណោមប្រទេសអាមេរិកឡាទីនដែលទទួលរងការវាយប្រហារដោយកូវីដ-១៩ធ្ងន់ធ្ងរ នៅពេលដែលមន្ទីរពេទ្យលើសលប់ដោយអ្នកជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់អ៊ុកស៊ីសែនកាន់តែខ្វះខាត។ ក្រុមអ្នកជំនាញបានព្រមានជាយូរមកហើយថា តួលេខស្លាប់ពិតប្រាកដមិនត្រូវបានរាប់ចូលក្នុងស្ថិតិផ្លូវការអស់ទេ។
រដ្ឋាភិបាលប៉េរូបាននិយាយថា ឥឡូវនេះខ្លួនបានធ្វើបច្ចុប្បន្នភាពពីចំនួនអ្នកស្លាប់៦៩ ៣៤២នាក់គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ដោយសារផ្នែកខ្លះខ្វះការធ្វើតេស្តដែលធ្វើឲ្យមានការពិបាកដើម្បីបញ្ជាក់ថាតើមនុស្សស្លាប់ដោយកូវីដ-១៩ ឬមូលហេតុផ្សេង។
យោងតាមទិន្នន័យសាកលវិទ្យាល័យ Johns Hopkins ប្រទេសហុងគ្រីធ្លាប់មានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុតគឺជាង៣០០នាក់ក្នុងចំណោមប្រជាជន ១០០ ០០០នាក់។ ប៉ុន្តែឥឡូវនេះ ផ្នែកលើតួលេខធ្វើបច្ចុប្បន្នភាពថ្មី ប្រទេសប៉េរូមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុតគឺជាង ៥០០នាក់ ក្នុងចំណោមប្រជាជន ១០០ ០០០នាក់។
នាយករដ្ឋមន្ត្រីប៉េរូ លោក Violeta Bermudez មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានពីការប្រកាសតួលេខដែលបានពិនិត្យឡើងវិញថា ៖«យើងគិតថា វាជាកាតព្វកិច្ចរបស់យើងដើម្បីផ្តល់ព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពនេះដល់សាធារណជន»។
យោងតាមទិន្នន័យបង្ហាញថា នៅអាមេរិកឡាទីន ប្រទេសប្រេស៊ីលមានតួលេខអ្នកស្លាប់ដោយកូវីដ-១៩សរុបច្រើនជាងគេបំផុតដែលមនុស្សជាង ៤៥០ ០០០បានបាត់បង់ជីវិតដោយជំងឺដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងណា បើគិតលើចំនួនមរណភាពជាមួយនឹងអត្រាប្រជាជនវិញ តួលេខមរណភាពរបស់ប្រទេសប៉េរូច្រើនជាងពីរដង ប្រៀបធៀបនឹងប្រទេសប្រេស៊ីល។
ចំនួនធ្វើបច្ចុប្បន្នភាពរបស់ប៉េរូគឺស្របទៅនឹងអ្វីដែលគេហៅថា តួលេខមរណភាពដែលអ្នកស្រាវជ្រាវបានប្រើនៅក្នុងប្រទេសប៉េរូ និងបណ្តាប្រទេសផ្សេងៗដើម្បីវាស់វែងនូវចំនួនដែលមិនត្រូវបានរាប់ទាំងអស់នៅកំពឡុងពេលកូវីដ-១៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ