សុខភាព
ពឹងតែវិធានការ ៣ការពារ ៣កុំ ហើយមិនចង់ចាក់វ៉ាក់សាំង ពុំមែនជាជម្រើសល្អឡើយ
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមតាមកន្លែងមួយចំនួន ហើយបើពលរដ្ឋខ្លាច មិនចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរំពឹងតែវិធានការ ៣ការពារ ៣កុំ វាមិនមែនជាជម្រើសល្អដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ។

ការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នៅពេលនេះ មិនអាចត្រឹមតែអនុវត្ត ៣ការពារ ៣កុំ ហើយអាចរួចខ្លួនឡើយ ។ គ្រប់គ្នាត្រូវចាក់វ៉ាក់សាំង បូករួមវិធានការទាំង៦នេះបន្ថែមទៀត ទើបអាចកាត់បន្ថយហានិភ័យចម្លងក្នុងសហគមន៍កាន់តែប្រសើរ។
ត្បិតថា ពុំមាននរណាម្នាក់នឹងត្រូវបានគេបង្ខំឱ្យចាក់វ៉ាក់សាំក៏ពិតមែន តែវាគឺជាកាតព្វកិច្ច ដោយស្ម័គ្រចិត្ត ព្រោះវ៉ាក់សាំងគឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីការពារខ្លួនយើង គ្រួសាររបស់យើង សហគមន៍របស់យើងពីជំងឺកូវីដ-១៩ និងជួយសង្គ្រោះអាយុជីវិត។

វ៉ាក់សាំងបង្ការកូវីដ-១៩ ពិតជាមានប្រសិទ្ធភាព និងក៏ជាជាឧបករណ៍ចាំបាច់មួយក្នុងការជួយគ្រប់គ្រងស្ថានភាពវិបត្តិកូវីដ-១៩ កំពុងកើតមាន។ នេះបើតាមការលើកឡើងរបស់ CDC អាមេរិក។ ទោះបីជា វ៉ាក់សាំងមិនមានប្រសិទ្ធភាព១០០ភាគរយការពារអ្នកចាក់រួចរាល់មិនឲ្យធ្លាក់ខ្លួនឈឺក៏ដោយ ប៉ុន្តែ CDC អាមេរិកថា វាអាចធ្វើឲ្យអ្នកចាក់វ៉ាក់សាំងមានឱកាសឆ្លងជំងឺកូវីដ-១៩ក្នុងភាគរយតិចតួចបំផុត ជួយការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ មិនត្រូវការព្យាបាលដោយប្រើឧបករណ៍ជំនួយដង្ហើម និងកាត់បន្ថយអត្រាស្លាប់បានខ្ពស់ផងដែរ។

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅដែរថា ក្រៅពី ៣ការពារ និង ៣កុំ ដែលជួយលោកអ្នករួចផុតពីការចម្លងវីរុសកូវីដ-១៩ យើងត្រូវទៅទទួលចាក់វ៉ាក់សាំងនៅពេលដល់វេនរបស់ខ្លួន ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ និងសុខភាពសហគមន៍ផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដ-១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ