KPT+
បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ
បុគ្គលល្បីៗ ក្រុមបណ្ឌិតអ្នកប្រាជ្ញ និងមេដឹកនាំជោគជ័យជាច្រើនរូបសុទ្ធតែចូលចិត្តអានសៀវភៅ។ ហេតុផលពីក្រោយការអាននៃបុគ្គលទាំងនោះ គឺដើម្បីជំនួយសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ ចុះសម្រាប់អ្នកមិនចូលចិត្តអានសៀវភៅ ហេតុអ្វីបានជាមិនចូលចិត្តអាន? ហើយមានដឹងអត់ថា ការអានសៀវភៅមានគុណសម្បត្តិអ្វីខ្លះទេ?
ជំនួយសុខភាពខួរក្បាល
ខួរក្បាលមនុស្សក៏ត្រូវការធ្វើលំហាត់ប្រាណដើម្បីរក្សាសុខភាពឲ្យរឹងមាំដែរ។ ដូចនេះមានតែការអានសៀវភៅប៉ុណ្ណោះ ដែលអាចរំញោចផ្លូវចិត្តដោយ ធ្វើឲ្យខួរក្បាលមានសុខភាពល្អមិនស្ពឹកស្រពន់ និងគិតបានរហ័សរហួន។ តាមការសិក្សាបានឲ្យដឹងថា អានសៀវភៅប្រហែល ១៥-២០ នាទី មុនចាប់ផ្តើមធ្វើការ ពិសេសអានពេលព្រឹក អាចបង្កើនសមត្ថភាពការងារបានល្អទ្វេរដង។
ពង្រឹងនិងពង្រីកចំណេះដឹង
ការអានមិនត្រឹមតែ ជំនួយសុខភាពខួរក្បាលល្អប៉ុណ្ណោះទេ វាក៏អាចបំពេញនៅចន្លោះប្រហោងក្នុងខួរក្បាល ជាមួយព័ត៌មានថ្មីៗដែលយើងមិនធ្លាប់ដឹងពីមុន។ ចំណេះដឹងទាំងនោះ នឹងជួយយើងឲ្យកាន់តែមានគំនិតទូលំទូលាយ និងធ្វើឲ្យយើងក្លាយជាមនុស្សពូកែ ក្នុងការដោះស្រាយគ្រប់បញ្ហាផងដែរ។ ក្រៅពីនេះទៀត ការអានច្រើន នាំឲ្យចេះពាក្យថ្មីៗច្រើនដូចគ្នា ដែលវាអាចជួយពង្រឹងវាក្យសព្ទរបស់យើងឲ្យកាន់តែត្រឹមត្រូវក្នុងការប្រើប្រាស់។
ជំនួយការចងចាំ
នៅពេលអានសៀវភៅ ប្រាកដណាស់យើងត្រូវចងចាំតួអង្គ និងខ្លឹមសារដែលអ្នកនិពន្ធបានរៀបរាប់ ពិសេសគឺភាពប្រទាក់គ្នានៃសាច់រឿងពីមួយវគ្គទៅមួយវគ្គ។ ហេតុនេះ ការអាន អាចជួយឲ្យយើងមានការចងចាំបានល្អតាមរយៈដំណើរសាច់រឿង។
ពង្រឹងជំនាញគិត និងវិភាគ
ធ្លាប់បានចាប់អារម្មណ៍អត់? នៅពេលអានប្រលោមលោកបែបអាថ៌កំបាំង ឬស៊ើបអង្កេតណាមួយ យើងតែងតែវិភាគឃើញភាពអាថ៌កំបាំងទាំងនោះ មុននឹងអានសៀវភៅចប់ទៅទៀត។ ធ្លាប់មែនទេ? បើមែន យើងច្បាស់ជាទទួលបានជំនាញកាន់តែខ្លាំងលើការវិភាគ ការគិតពីផែនការការងារ និងអាចកត់ចំណាំ ព្រមទាំងបែងចែកបានល្អ។
កាត់បន្ថយស្ត្រេស
មិនថាមានបញ្ហាស្មុគស្មាញខ្លាំងប៉ុណ្ណា ទាំងរឿងការងារ ស្នេហា គ្រួសារ ឬបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃក៏ដោយ វានឹងអាចរលុបបាត់ ឬរសាយបានមួយផ្នែកធំ នៅពេលយើងជក់ចិត្តទៅក្នុងការអានសៀវភៅ ។ នៅក្នុងសៀវភៅ មានរឿងទាក់ទាញអារម្មណ៍ និងគំនិតដាស់តឿនអប់រំជាច្រើន ដែលអ្នកនិពន្ធបានតាក់តែង ធ្វើយើងឲ្យចូលតួជាមួយសាច់រឿងយ៉ាងស្លុង ហើយ ស្របពេលយើងកំពុងចូលតួ ទុក្ខព្រួយក៏រលាយទៅតាមនោះដែរ។
ជំនួយសម្រាប់ការនិពន្ធឬសរសេរកាន់តែល្អ
អានសៀវភៅ ជំនួយដល់ជំនាញតែងនិពន្ធកាន់តែប្រសើរ ទាំងការប្រើពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ ។ ការអាន អាចជួយបង្កើនគំនិតបង្កើតថ្មី សំបូរគំនិតប្លែកៗ និងជំរុញការសសេរឲ្យកាន់តែមានភាពទាក់ទាញប្រកបដោយការច្នៃប្រឌិត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ
ចុចអាន៖ អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព១ សប្តាហ៍ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
នយោបាយ៣ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)