Connect with us

ព័ត៌មានអន្ដរជាតិ

ប្រវត្តិអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលធ្វើទស្សនកិច្ចនៅ កម្ពុជា

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងការបរទេស​សហរដ្ឋអាមេរិក លោកស្រី Wendy R.​Sherman ក្នុងរដ្ឋបាល​របស់​ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងមកដល់​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនានេះ ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈពេលមួយថ្ងៃនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់ការបរទេសសហរដ្ឋអាមេរិកនឹងធ្វើទស្សនៈកិច្ចនៅកម្ពុជានាពេលដ៍ខ្លីខាងមុខនេះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​លោកស្រី Wendy R. Sherman  ដែលគ្រោងមកកម្ពុជានេះ  ស្ថិតនៅក្នុងផ្នែកមួយ នៃដំ​ណើរ​ទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើន​ទៀត​ ដូចជាប្រទេស​បែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និង​រដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែ​ឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

តើលោកស្រីមានប្រវត្តិយ៉ាងណា?

លោកស្រី Wendy R. Sherman អាយុ៧១ឆ្នាំត្រូវបានព្រឹទ្ធសភាតែងតាំងនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១ ហើយស្បថចូលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសទី២១ នៅថ្ងៃទី១៤ខែមេសាឆ្នាំដដែល។ លោកស្រី ក៏ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ជានារីដំបូងគេរបស់សហរដ្ឋអាមេរិកផងដែរ។

មុនពេលចូលកាន់តំណែងនេះ លោកស្រី Sherman គឺជាសាស្រ្តាចារ្យផ្នែកភាពជាអ្នកដឹកនាំសាធារណៈ និងជាប្រធានមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាធារណៈនៅសាលា Harvard Kennedy។ លោកស្រីក៏ជាសមាជិកជាន់ខ្ពស់ម្នាក់ នៅឯមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងកិច្ចការអន្តរជាតិ Belfer របស់សាលានេះ និងក៏ជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Albright Stonebridge Group ផងដែរ។

Q&A: Wendy Sherman | Belfer Center for Science and International Affairs

ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ លោកស្រី Sherman បានបម្រើការជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ ដោយលោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសចំនួន៥៤ និងដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិក ដែលបានឈានដល់កិច្ចព្រមព្រៀងលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយរវាងសមាជិកអចិន្រ្តៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ P5+1, សហភាពអឺរ៉ុបនិងប្រទេសអ៊ីរ៉ង់។ ក្នុងចំណោមសមិទ្ធិផលការទូត លោកស្រីបានទទួលរង្វាន់មេដាយសន្តិសុខជាតិពីអតីតប្រធានាធិបតី លោក បារ៉ាក់អូបាម៉ា។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ស្រី Sherman នឹងមក​ដល់កម្ពុជានៅថ្ងៃនេះ

លោកស្រីធ្លាប់បម្រើការនៅក្រសួងការបរទេស ក្នុងនាមជាទីប្រឹក្សាក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Madeleine Albright, ជាទីប្រឹក្សាពិសេសរបស់លោកប្រធានាធិបតី Bill Clinton និងជាអ្នកសម្របសម្រួលគោលនយោបាយស្តីពីប្រទេសកូរ៉េខាងជើង ហើយជាជំនួយការលេខាធិការទទួលបន្ទុកកិច្ចការច្បាប់ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Warren Christopher ។

លោកស្រី ក៏ធ្លាប់បម្រើការនៅក្រុមប្រឹក្សាចារកម្មរបស់ប្រធានាធិបតី ហើយជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ Oxfam អាមេរិក និងបម្រើការនៅក្រុមប្រឹក្សាគោលនយោបាយការពារជាតិរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក និងគណៈកម្មការសភាស្តីពីការការពារអាវុធប្រល័យលោក ការរីកសាយអាវុធ និងអំពើភេរវកម្មផងដែរ។

Wendy R. Sherman Height, Weight, Net Worth, Age, Birthday, Wikipedia, Who,  Instagram, Biography | TG Time

លោកស្រី Sherman បានចូលរៀននៅមហាវិទ្យាល័យ Smith ហើយទទួលបានបរិញ្ញាបត្រសិល្បៈពីសកលវិទ្យាល័យ Boston និងបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Maryland។

លោកស្រីបានរៀបការជាមួយលោក Bruce Stokes ហើយមានកូនស្រីម្នាក់ឈ្មោះ Sarah និងចៅប្រុសពីរនាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ US Department of State

ចុចអាន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ស្រី Sherman នឹងមក​ដល់កម្ពុជានៅថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម