Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​

បានផុស

នៅ

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​បញ្ចប់​ការចាក់​វ៉ាក់សាំង​ជិត​៨០% នៃ​បុគ្គលិក និង​អ្នកម៉ៅការ​ចំនួន​៧០០​នាក់ នៅ​ក្រុមហ៊ុន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​រយៈពេល​៣​សប្តាហ៍​របស់​ក្រុមហ៊ុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយមាន​ការយកចិត្ត​ទុកដាក់​ជា​ចម្បង​ទៅលើ​សុខភាព និង​សុវត្ថិភាព​របស់​បុគ្គលិក ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានរៀបចំ​ព្រឹត្តិការណ៍​ចាក់​វ៉ាក់សាំង​នេះ​ឡើង​នៅឯ​រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន ក្រោម​ការសហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​បាន​ចំណាយពេល​៣​សប្តាហ៍​។​

​លោកស្រី អ៊ែន អូ​លី​វ័រ (Anne Ollivier) នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែងថា “​បុគ្គលិក គឺជា​កម្លាំង​ស្នូល​របស់​ក្រុមហ៊ុន​យើង ហើយ​សុវត្ថិភាព​គឺជា​កត្តា​អាទិភាព​របស់​យើង​។ ដូច្នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​បាន​លឿន​បំផុត​ តាម​ដែល​អាច​ធ្វើ​បាន​នូវ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​នេះ ដើម្បី​ធានាថា បុគ្គលិក​របស់​យើង​ដែលជា​កម្លាំង​ចលករ​របស់​អា​ជីវ​កម្ម​យើង​មាន​សុវត្ថិភាព​”​។ ក្រុមការងារ​មកពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែលមាន​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក បាន​សហការ​យ៉ាង​ល​ល្អ​ដើម្បី​ពិនិត្យមើល​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ​។​

​លោកស្រី អ៊ែន អូ​លី​វ័រ បាន​បន្ថែមថា “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ​សម្រាប់​ក្រុមហ៊ុន​របស់​យើង​។ ក្រុមការងារ​មកពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុងធ្វើការ​ងារ​នៅតាម​មូលដ្ឋាន​របស់​ពួកគាត់​បាន​យ៉ាង​ល្អ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើបាន ដោយ​រក្សា​ឲ្យ​បានជា​និច្ច​នូវ​សុវត្ថិភាព​ខ្ពស់​។ ជាការ​លើក​ទឹក ចិត្ត​បន្ថែម និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង ប្រែង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដើម្បី​គាំទ្រ​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏បាន​រៀបចំ​កម្មវិធី​ផ្សងសំណាង​ផងដែរ​ សម្រាប់​អ្នក​ដែល​បាន​បញ្ចប់​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ​។ ឈ្មោះ​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​ចាប់ ឆ្នោត​ផ្សងសំណាង ដើម្បី​ឈ្នះ​រង្វាន់​ជា​កង់​”​។​

​ដោយមាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​មក ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ផ្ដល់​ការងារ​ជូន​ដល់​បុគ្គលិក​ចំនួន​ជិត​៧០០​នាក់ ព្រមទាំង​ផ្ដល់​ការងារ​ជា​ប្រយោល​ជូន​ដល់​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​ផ្សេងទៀត ដែល​បំពេញការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោលគឺ ​រាប់​ចាប់ពី​កសិករ​ដំណាំ​ស្រូវ រហូតដល់​អាជីវករ​លក់ដូរ​។ ថ្មីៗ​នេះ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ បាន​ផ្លាស់ប្ដូរ​ឈ្មោះ​របស់ខ្លួន​ពី CBL (Cambodia Brewery Limited) មកជា​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) វិញ​។​

​នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា (GDT) បានទទួល​ស្គាល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ថា​ជា ក្រុមហ៊ុន​ដែល​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​ច្រើនជាង​នៅ​កម្ពុជា​។​ ក្រុមហ៊ុន​រំពឹងថា នឹងត្រូវ​បានផ្តល់​កិត្តិយស​នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ឆ្នាំនេះ នៅពេលដែល​ឯកឧត្តម គង់ វិបុល រំពឹងថា ​នឹង​ផ្តល់ជូន​លិខិត​ថ្លែងអំណរគុណ​និង​កោតសរសើរ​មួយ ដែលមាន​ការចុះ ហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោកស្រី អ៊ែន អូ​លី​វ័រ ថ្លែងថា “​នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​ទទួលខុសត្រូវ​លើ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រទេសជាតិ​យ៉ាង​ម៉ុ​ត​មាំ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើនជាងគេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ធំ​បំផុត​មួយ​ក្នុងប្រទេស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ភាព​សកម្ម​ខ្លាំង​នៅក្នុង​សង្គម​កម្ពុជា ដែល​ហេតុ​ដូច្នេះហើយ​បានជា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​”​។​

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ជាង ២៣០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់ខ្លួន​នៅ​កម្ពុ​ជានា​អំឡុងពេល ៥​ឆ្នាំ​កន្លង​ចុងក្រោយ​នេះ​។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរ​ចំនួន ៥​ម៉ាក​យីហោ​ក្នុងប្រទេស​កម្ពុជា​ដោយ​អនុលោម​តាម​ស្តង់ដារ​គុណភាព​ខ្ពស់បំផុត​។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ក្នុងប្រទេស​កម្ពុជា ផលិតផល​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រួមមាន ស្រា​បៀរ Heineken®, ABC, Tiger, Anchor និង Gold Crown​។​

​ស្ថិតក្រោម​ពាក្យស្លោក “​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អប្រសើរ​” ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​កាត់បន្ថយ​បរិមាណ​ទឹក​យ៉ាងច្រើន​ ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ដើម្បី​ផលិត​ស្រា​បៀរ​របស់ខ្លួន ដោយ​សម្រេច​បាន​ឋានៈ​ថា ជា​ក្រុមហ៊ុន​ផលិតស្រាបៀរ ដែល​មាន​ប្រសិទ្ធភាព​សន្សំសំចៃ​ទឹក​បំផុត​មួយ​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន​ក៏បាន​កាត់បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ៥០% ផងដែរ​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក​។​

​ក្រុមហ៊ុន ​បាន​វិនិយោគ​ទឹកប្រាក់​រាប់លាន​ដុល្លារ​ លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់ខ្លួន ​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ជា​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ក៏​ប្រើប្រាស់​ឡើងវិញ​នូវ​ជីវឧស្ម័ន ​សម្រាប់​ថាមពល​កម្តៅ​ផងដែរ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏មាន បំណង​លើកកម្ពស់​ការ​ពិសា​គ្រឿង ស្រវឹង​ប្រកបដោយ​ការទទួល ខុសត្រូវ​ផងដែរ​។ ១០% នៃ​ថវិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ Heineken® ត្រូវបាន​ចំណាយ​លើ​ការផ្សព្វផ្សាយ​ការ​ពិសា​រគ្រឿង​ស្រវឹង​ប្រកប ដោយ​ការ​ទទួលខុស ត្រូវ ជាមួយនឹង​យុទ្ធ​ន​ការ “​ពេល​ស្រវឹង សូមកុំ​បើកបរ​”​។​

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​គាំទ្រ​ដល់​ការបង្ហាញ តម្លាភាព ផង ដែរ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​អំពី​គ្រឿងផ្សំ និង​កម្រិត​អាហារូបត្ថម្ភ នៅ​លើ​ស្រា​បៀរ​គ្រប់​ម៉ាក​យីហោ​ទាំងអស់​របស់ខ្លួន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១២ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម