Connect with us

សុខភាព

ចៀស​បាន​ចៀស​ទៅ អាហារ៤មុខ សម្បូរ​សារធាតុ​គីមី​បំផុត​

បានផុស

នៅ

សម័យ​នេះ​ពិបាករក​របស់​ធម្មជាតិ​សុទ្ធ គ្មាន​ជាតិគីមី​ណាស់ មិន​ថា បន្លែ​ផ្លែឈើ ឬ​អាហារ​នោះ​ទេ។ ដើម្បី​រក្សា​សោភ័ណភាព និង​អាចទុកបានយូរ អ្នកផលិត អ្នកលក់មួយចំនួន បានច្នៃ​ផលិត​អាហារ​ដោយ​បញ្ចូល​នូវ​សារធាតុគីមីផ្សេងៗ ភ្លេច​គិត​ដល់​សុខភាព​ជា​ធំ។

អាហារ​​ខូច​គុណភាព មាន​ផ្ទុក​សារធាតុគីមី ដែល​​យើង​តែ​​ឮ​​ព័ត៌មាន​​មន្ត្រីកាំកុងត្រូល​​ចាប់​​បាន និង​​ដុត​​បំផ្លាញ​​ចោល​ជារឿយៗ​​មាន​ដូចជា៖​

១- ប្រហិត

របៀប​ធ្វើ​ ទឹកសៀងជ្រលក់ប្រហិត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហិត​សាច់គោ សាច់ក្តាម ប្រហិត​បន្លែ​គ្រប់​មុខ Hotdog សុទ្ធ​ជា​សឹង​ជា​​អាហារ​កែច្នៃ ហើយ​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​ប្រហិត​ទាំងនោះ​ត្រូវ​​គេ​រក​ឃើញ​ មាន​ដាក់​សារធាតុ​គីមី​​ធ្វើ​ឲ្យ​ស្វិត និង​អាច​រក្សា​ទុក​បាន​យូរ។

២- ស្លាបមាន់-ជើងមាន់

Sweet n Tangy Smoked Chicken Wings – Jess Pryles

ស្លាបមាន់-ជើងមាន់​កសិកម្ម​ដែល​នាំចូល​ពី​ប្រទេស​ជិតខាង កំពុង​តែ​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ គេ​យក​វា​ទៅ​បំពង អាំង ធ្វើ​ជ្រក់​ជាដើម។ តើ​គ្នា​យើង​មាន​ដឹង​អត់​ពពួក​ស្លាប​មាន់ ជើងមាន់​ទាំង​នេះ ត្រូវ​បាន​គេ​ចាក់​សារធាតុគីមី​ម្យ៉ាង​ឈ្មោះថា ហ្វ័រម៉ុល ដើម្បី​រក្សា​ទុក​បាន​យូរ មិនស្អុយ ខូច​គុណភាព នៅ​ពេល​ដែល​យើង​ញ៉ាំ​ទៅ​ប៉ះពាល់​សុខភាព​ច្រើន​ណាស់។

៣- សាច់ក្រក

Apricot Glazed Breakfast Sausage | Traeger Grills

មិន​ខុសគ្នា​ពី​ពពួក​អាហារ​ទាំង​ប៉ុន្មាន​ខាង​លើ​ទេ សាច់​ក្រក​ក៏​មានដាក់សារធាតុគីមីដែរ បើ​មិន​អ៊ីចឹង​ទេ​ម៉េច​នឹង​អាច​រក្សា​ទុក​បាន​យូរ រុយ​មិន​រោម​នោះ។

៤- មឹកបង្គារ

Citrusy Shrimp and Calamari Salad | Williams Sonoma Taste

មឹក និង​បង្គារ​នៅ​ទីផ្សារ​បច្ចុប្បន្ន​ក៏​ប្រើ​សារធាតុគីមី​ដែរ ដើម្បី​រក្សា​ឲ្យ​នៅ​ស្រស់​ល្អ ឃើញ​ហើយ​ចង់​ទិញ​ភ្លែត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទម្លាប់អាក្រក់ ៥ នេះអាចធ្វើឲ្យដុះក្បាលពោះ ពិបាកសម្រកវិញ

ចុចអាន៖ ប្រុង​ប្រយ័ត្ន! អាហារ​ពេល​ល្ងាច​មាន​សាច់​ខ្លាញ់​ច្រើន​រាល់​ថ្ងៃ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​មិន​ដឹង​ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២០ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៤៥ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៤៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម