ព័ត៌មានជាតិ
មេឃុំព្រែកខ្សាច់ ច្រានចោលព័ត៌មានថាមានសកម្មភាពកាប់ព្រៃកោងកាងជាង២០០ហិចតា
កោះកុង៖ លោកមេឃុំព្រែកខ្សាច់ បដិសេធច្រានចោលនូវព័ត៌មានដែលមានសកម្មភាពលួចកាប់រុករានដីព្រៃកោងកាងជាង២០០ហិចតានៅចំណុចភ្នំពយអគ្គីនេត្រ ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ហើយលោកចាត់ទុកថាការបង្ហោះហ្វេសប៊ុក និងចុះផ្សាយព័ត៌មានដែលរឿងរ៉ាវយូរឆ្នាំមកហើយនេះគឺក្នុងន័យញុះញង់បង្កឱ្យអសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានរបស់ខ្លួន។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង បានពន្យល់នៅថ្ងៃទី១ ដើមខែមិថុនា ឆ្នាំ២០២១នេះថា គ្មានទៀតទេសកម្មភាពរបស់ក្រុមពលរដ្ឋខិលខូចលួចទន្ទ្រានកាប់ដីព្រៃកោងការដែលលាតសន្ធឹងចាប់ពីភ្នំពយអគ្គីនេត្រាដល់ព្រែករូង។ ដូច្នេះលោកសុំបដិសេធទាំងស្រុង គ្រាព័ត៌មាននេះចាស់តាំងពីឆ្នាំ២០២០មកម្ល៉េះយកមកកកកាយឡើងវិញ។
លោកបន្តទៀតថា រាល់ការបង្ហោះព័ត៌មាន និងផ្សព្វផ្សាយលក្ខណៈប្រឌិត២ទៅ៣ថ្ងៃមកនេះ គឺក្នុងបំណងធ្វើឱ្យខូចសេចក្តីថ្លៃថ្នូរ បម្រើប្រយោជន៍មនុស្សមួយក្រុមតូច ព្រមទាំងបង្កការភ័ន្តច្រឡំយ៉ាងខ្លាំងពីសាធារណជនទូទៅមកលើរូបលោកទាំងបាននឹងកំពុងយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍ និងកាតព្វកិច្ចចំពោះមុខការពារថែរក្សាព្រៃឈើក្នុងសហគមន៍។
លោក រៀម រុំ បញ្ជាក់ដែរថា មានជនខិលខូចមួយក្តាប់តូចព្យាយាមញុះញុង់បំប៉ោងព័ត៌មានដែលខុសពីការពិតពីព្រោះតែភាពច្រណែនគ្នីគ្នាទៅមកតាមរយៈការកាប់រុករានដីព្រៃកោងកាងទាំងបំពានច្បាប់។ ចំណែកផ្ទៃដីព្រៃរងប៉ះពាល់កន្លងទៅ មានតែទំហំជាង២ហិចតាប៉ុណ្ណោះ បែរជានិយាយថាជាង២០០ហិចតា និងថែមទាំងលក់ដូរតម្លៃ៣ពាន់ទៅ៤៥០០ដុល្លារទៅវិញ។
ជាក់ស្តែងរូបលោក ក៏បានសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុក និងមន្ត្រីជំនាញបរិស្ថានចុះពិនិត្យជាក់ស្តែង និងផ្សព្វផ្សាយអប់រំណែនាំបន្តបន្ទាប់កុំឱ្យបន្តធ្វើសកម្មភាព ដើម្បីបម្រុងទុកអភិវឌ្ឍន៍ ឬតម្រូវការចាំបាច់ណាមួយទៅអនាគត។ អ្វីរឹតតែបដិសេធទៀត គឺលោកពុំបានហ៊ានចុះហត្ថលេខាទទួលស្គាល់លិខិតទិញលក់ដីនៅតំបន់សហគមន៍ដូចការចោទប្រកាន់ឡើយ ករណីបើមានគឺមានកាលអាណត្តិអតីតមេឃុំមុនៗឯណោះ។
រឿងរ៉ាវបទល្មើសធនធានធម្មជាតិ គឺលោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ទទួលស្គាល់ថាជាព័ត៌មានចាស់ហើយត្រូវបានគេផ្សាយឡើងវិញឱ្យមានការយល់ច្រឡំដល់មហាជន។ មែនទែនទៅ តំបន់ទំនាស់ខាងលើ មួយផ្នែកបានក្លាយជាដីសហគមន៍ហើយ ដោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ប្រគល់ដល់រដ្ឋបាលខេត្តកោះកុងជាអ្នកគ្រប់គ្រងថែរក្សា។
លោកប្រធានមន្ទីរបរិស្ថានខេត្ត អះអាងបន្ថែមថា សកម្មភាពកាប់បំផ្លាញយកធ្វើកម្មសិទ្ធិពីជនខិលខូចកន្លងទៅពិតជាមានប្រាកដមែន ប៉ុន្តែមិនច្រើនដល់ខ្ទង់រាប់រយហិចតាឡើយ។ សំណុំរឿងនេះ ក៏ត្រូវបានបញ្ជូនទៅតុលាការខេត្តកោះកុង ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានស្វែងរកមុខជនពាកព័ន្ធឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ស្តីពីកិច្ចការពារធនធានធម្មជាតិ៕
ដោយ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ