Connect with us

ព័ត៌មានជាតិ

ជំនាញ​អាវុធហត្ថ​ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​២​នាក់​បញ្ជូនទៅ​តុលាការ

បានផុស

នៅ

កំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ដឹកនាំ​បញ្ជា​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ចំនួន​០៦​នាក់ រថយន្ត​០១​គ្រឿង ម៉ូតូ​ចំនួន​០២​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សែម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ធ្វើ​នៅ​វេលា​ម៉ោង ១៨និង៣០​នាទី ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ក្រោម​(​វិធាន​ញុះញង់​)​ជាក់ស្ដែង។

លោក​វរសេនីយ៍ទោ សែម ឃាង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹង​ថា ករណីនេះ​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ១/​ឈ្មោះ ធឿន លី​ហេង ហៅ ប៊ឹ​ម ភេទ ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ ២.​ឈ្មោះ ម៉ាត់ អា​រ៉ា​ហ្វិ​ន ហៅ ហ្វី ភេទ ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​រកា​លើ សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម នៅ​ចំណុច​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបូរ​មាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។ និង​ដកហូត​វត្ថុតាង​រួមមាន -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់ (​ទម្ងន់​០.៧០​ក្រាម​) -​ទូរសព្ទដៃ​ចំនួន​០២​គ្រឿង​(​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​) -​សម្ភារៈប្រើប្រាស់​និង​ថង​ប្លា​ស្ទិ​កវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​ បច្ចុប្បន្ន​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៤១ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៤៤ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម