Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសស៊ីរី ទទួលមរណភាព

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem បានទទួលមរណភាពហើយក្នុងវ័យ ៧៩ ឆ្នាំ ។

ទន្ទឹមនោះមូលហេតុនៃការស្លាប់របស់គាត់មិនត្រូវបានគេបង្ហាញឲ្យដឹងភ្លាមៗនោះទេ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានគេរាយការណ៍ថាបានទទួលការវះកាត់បេះដូងនៅមន្ទីរពេទ្យក្រុង Beirut ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Muallem ឆ្នាំធ្លាប់ជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់របបនេះចាប់តាំងពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០០៦ ។

គាត់ត្រូវបានគេកត់សំគាល់ថាជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រដ៏ធំបំផុតរបស់របបលោក Bashar al-Assad នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី ។

កើតនៅរដ្ឋធានីដាម៉ាស់ក្នុងឆ្នាំ ១៩៤១ លោក Muallem ជាឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅសហរដ្ឋអាមេរិកពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម