Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង​ ណែនាំ​អង្គភាព​ ៨​ បង្កើន​ការដោះស្រាយ​មតិយោបល់​ឬ​សំណូមពរ​របស់​មហាជន​ ក្នុង​ហ្វេ​ស​ប៊ុ​ក​

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង បានធ្វើ​ការណែនាំ​ដល់​អង្គភាព ​ចំនួន​៨​ ក្រោម​ក្រសួងមហាផ្ទៃ​ បង្កើន​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ ដើម្បី​លើកតម្កើង​សិទ្ធិសេរីភាព ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ សមស្រប​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាមរយៈ​សំណេរ​របស់​សម្តេច​ក្រឡា​ហោម​ ស ខេង​ នៅក្នុង​ហ្វេ​ប៊ុ​ក​នៅថ្ងៃនេះ​ បានសរសេរថា​«​នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ​សូម​គោរព​ជម្រាបជូន​បងប្អូន​ជនរួមជាតិ អំពី​លទ្ធផល​ការងារ​ក្នុង​ខែតុលា របស់​ក្រុមការងារ​តាមដាន​ អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្ញុំព្រះករុណាខ្ញុំ​ ដូច​របាយការណ៍​ភ្ជាប់​មកជា​មួយ​ខាងក្រោម​នេះ​»​។

​សម្តេច​ក្រឡាហោម​បាន​សរសេរ​ទៀតថា​«​ខ្ញុំព្រះករុណាខ្ញុំ សូម​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ចសហការ​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ឆ្លើយតប​ចំពោះ​មតិយោបល់ កង្វល់ និង​សំណូមពរ​នានា​របស់​ម​ហា​ជន ជាមួយ​ក្រុមការងារ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ព្រះករុណា ខ្ញុំ ក្នុងន័យ​រួមគ្នា​ដើម្បី​បំរើ​ជាតិ និង​ប្រជាពលរដ្ឋ និង​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានផ្ដល់​ជា​ព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ព្រះករុណា ខ្ញុំ ដែល​បានបង្ហាញ​ពី​ការលើកតម្កើង​សិទ្ធិសេរីភាព ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ សមស្រប​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​យើង »​។

​តាម​របាយការណ៍​ ស្តីពី​លទ្ធផល​ការងារ​ ក្នុង​ខែតុលា របស់​ក្រុមការងារ​តាមដាន​ អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​របស់​មហាជន​ ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម​ ស ខេង​ បាន​ឲ្យ​ដឹងថា​ មាន​ម្ចា​ស់​គណនី​ហ្វេ​ប៊ុ​ក​ដែល​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​និង​ផ្តល់​មតិយោបល់​ចំនួន​ នៅតាម​អង្គភាព​ចំនួន ៨​អង្គភាព រួមមាន អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ, អគ្គនាយកដ្ឋាន​រដ្ឋបាល,​ អគ្គនាយក​អន្តោប្រវេសន៍​, អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម,​ អគ្គាធិការដ្ឋាន​,​ អគ្គភាព​ពាក់ព័ន្ធ​នានា​ ដើម្បី​មុខការ និង​មតិយោបល់​គោរព​ជូន​សម្ដេច​ជ្រាប​។ តាម​របាយការណ៍​ដដែល​ បាន​បន្តថា​ ក្នុងនោះ​បានសម្រេច​ដោះស្រាយ​ជា​ស្ថាពរ​បាន​ចំនួន ៣៣ ករណី​និង​កំពុង​ដោះស្រាយ​ចំនួន ១៨៧ ករណី​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ក្រុមហ៊ុនវិនិយោគធំៗ ចំនួន៥​ទៀត មានវត្តមាននៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម