ព័ត៌មានអន្ដរជាតិ
លម្អិតអំពីវ៉ាក់សាំង Sinovac ដែលទទួលស្គាល់ដោយ WHO
កាលពីយប់មិញនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអនុម័តវ៉ាក់សាំងកូវីដ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech សម្រាប់ការប្រើប្រាស់ជាបន្ទាន់។
នេះជាវ៉ាក់សាំងផលិតដោយប្រទេសចិន ទី២ហើយ ដែលទទួលបានការអនុម័តពី WHO បន្ទាប់ពីវ៉ាក់សាំង Sinopharm ត្រូវបានទទួលស្គាល់កាលពីខែមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមអ្នកជំនាញឯករាជ្យបាននិយាយថា ខ្លួនផ្តល់អនុសាសន៍ឲ្យចាក់វ៉ាក់សាំង Sinovac សម្រាប់មនុស្សពេញវ័យ ដែលមានអាយុលើសពី១៨ឆ្នាំ ហើយអ្នកមានអាយុលើសនេះក៏ចាក់បានដែរ ព្រោះទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះ ទំនងជាមានឥទ្ធិពលការពារចំពោះមនុស្សវ័យចំណាស់។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីវ៉ាក់សាំង Sinovac ៖
តាមពិត វ៉ាក់សាំងនេះ មានឈ្មោះថា CoronaVac ដែលផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech ប៉ុន្តែគ្រប់គ្នាតែងតែហៅថា ស៊ីណូវ៉ាក់ៗ។
វ៉ាក់សាំងនេះ តម្រូវឲ្យចាក់ចំនួន២ដូស ជាមួយប្រសិទ្ធភាពចន្លោះ ៥០ទៅ ៨០ភាគរយ ហើយអាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះ ២ទៅ៨អង្សាសេ។
មកទល់ពេលនេះ វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយប្រទេសជាង៣០ផ្សេងទៀត ជាមួយនឹងការចែកចាយចំនួន២៦០លានដូស។
យោងតាមការសិក្សានៅប្រទេសឈីលីបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។
រីឯនៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា បន្ទាប់ពីតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ក្រសួងបានរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។
លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។
ហើយបើយោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិននេះ គឺមានប្រសិទ្ធភាពការពារការឆ្លងបាន ៩១,២៥ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ក្តៅៗ WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ជាផ្លូវការ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល