ព័ត៌មានអន្ដរជាតិ
ថ្ងៃស៊យ! ប៉ូលិសវៀតណាមមួយក្រុម ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ប៉ះចំអ្នកកើតកូវីដ
ប៉ូលិសចរាចរណ៍វៀតណាមចំនួន៥នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ក្នុងខេត្ត Dong Nai បន្ទាប់ពីពួកគេ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នករំលោភច្បាប់ចរាចរណ៍ម្នាក់ ហើយម្នាក់នោះមានកើតជំងឺកូវីដ-១៩។
យោងតាមការិយាល័យប៉ូលិសស្រុក Xuan Loc នៃខេត្ត Dong Nai បានឲ្យដឹងថា មន្រ្តីទាំងនេះត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីផាកពិន័យប៉ះចំមនុស្សដែលក្រោយមក បានធ្វើតេស្តវិជ្ជមាន។
អ្នកជំងឺត្រូវបានគេប្រាប់ឈ្មោះជាអក្សរកាត់ថា N.X.G.T. អាយុ១៧ឆ្នាំ មកពីខេត្ត Binh Thuan ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងសង្កាត់ Go Vap នៃទីក្រុងហូជីមិញ។
គាត់ត្រូវបានចាប់ខ្លួនដោយប៉ូលិសស្រុក Xuan Loc ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញចេញពីស្រុកកំណើត។
បន្ទាប់ពីពិនិត្យមើលឯកសារ ប៉ូលិសបានរកឃើញថា គាត់ល្មើសច្បាប់ ហើយសម្រេចចិត្តឃាត់ម៉ូតូគាត់ទុក។
បន្ទាប់មក T. បានបន្តដំណើរដោយជិះឡានក្រុងទៅកាន់ទីក្រុង ហូជីមិញ។ នៅទីនោះ គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩កាលពីថ្ងៃសៅរ៍។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីវិជ្ជមាននេះ ការិយាល័យប៉ូលិសស្រុក Xuan Loc បានកោះហៅមន្រ្តីទាំង៥នាក់ឲ្យមកធ្វើតេស្ត ហើយបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័កក្នុងស្រុក Trang Bom៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ខ្លាចកូវីដ! វៀតណាម ហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូល ក្នុងនោះមាន កម្ពុជា ដែរ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់