ព័ត៌មានជាតិ
សមត្ថកិច្ចដុតដៃដុតជើងស្វែងរកឃាតករសម្លាប់យុវជនម្នាក់នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះរបស់អាជ្ញាធរខណ្ឌមានជ័យកំពុងបើកការស៊ើបអង្កេតយ៉ាងក្តីគគុកទៅលើករណីឃាតកម្មសម្លាប់យុវជនម្នាក់លើកំណាត់ផ្លូវជាតិលេខ២ដែលជំហ៊ានដំបូងគឺសមត្ថកិច្ចកំពុងស្វែងរកស្រីស្នេហ៍ជនរងគ្រោះជាមុនតាមរយៈកាមេរ៉ាសុវត្ថភាពដែលមានដាក់នៅចំណុចកើតហេតុ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជា រតនា នាយនគរបាលប៉ុស្តិចាក់អង្រែលើបានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១ ខែមិថុនា នៅមុខដេប៉ូលក់ខ្សាច់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញមានករណីឃាតកម្មមួយកើតឡើងបណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង។
យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គីម សុខឿន អាយុ២១ឆ្នាំ មុខរបរជាងមាស ស្នាក់នៅផ្ទះជួល ភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងរបាយការណ៍បានរៀបរាប់ថា នៅមុនម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ១GN ២២៤៩ ដោយបានឌុបមិត្តស្រីពីក្រោយហើយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជើង។ ក្នុងពេលធ្វើដំណើរនោះក៏មានក្មេងស្ទាវចំនួន២នាក់ជិះម៉ូតូសេ១២៥ ដេញតាមបង្កឲ្យជនរងគ្រោះភ័យស្លន់ស្លោហើយបានទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ស្ថិតនៅស្តាំដៃមុខដេប៉ូលក់ខ្សាច់ ដោយបានបោកក្បាលទៅនឹងបង្គោលភ្លើងរហូតដល់សន្លប់។ ចំណែកជនសង្ស័យចំនួន២នាក់ដែលបើកម៉ូតូដេញតាមនោះបានយកកាំបិតបុ័ងតោកាប់ត្រូវចង្កេះខាងឆ្វេងលិចប្រហែល៣ថ្នាំងដៃ បណ្តាលជនរងគ្រោះស្លាប់ភ្លាមៗ។ ចំណែកមិត្តស្រីជនរងគ្រោះត្រូវបានក្រុមជនសង្ស័យហៅឲ្យជិះជាមួយឆ្ពោះទៅក្បាលថ្នល់បាត់ទៅ។

លោកនាយប៉ុស្តិចាក់អង្រែលើបានបញ្ជាក់ថា នេះជាករណីឃាតកម្មពិតប្រាកដមែន ដោយជនសង្ស័យបន្សល់ទុកកាំបិទបុ័ងតោដែលខ្លួនយកមកកាប់ជនរងគ្រោះចំនួន១។ មកដល់ពេលនេះសមត្ថកិច្ចកំពុងស្វែងរកនារីជាមិត្តស្រីរបស់ជនរងគ្រោះព្រោះជាសាក្សីដ៏សំខាន់។ ក្នុងនោះក៏មានពន្លឺខ្លះៗពីសាច់ញាតិជនរងគ្រោះ និងមិត្តភក្ដិជនរងគ្រោះដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ជនល្មើស៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច