Connect with us

ព័ត៌មានជាតិ

កម្មការិនីវិជ្ជមាន​កូវីដ​១៩​​ម្នាក់​ទៀត​ហើយ បាន​វះកាត់​សម្រាល​កូនដោយ​សុវត្ថិភាព ដោយ​ក្រុម​គ្រូ​ពេទ្យខេត្តកំពង់ស្ពឺ​

បានផុស

នៅ

ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ បានធ្វើការ​វះកាត់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​វិជ្ជមាន​កូ​វីដ​-១៩ ដើម្បី​សម្រាលកូន​ជោគជ័យ​ដោយមាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមគ្រូពេទ្យ​ប្រាប់ថា ស្ត្រី​អ្នកជំងឺ​កូ​វីដ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ជា​កម្មការិនី​រោងចក្រ​បាន​ឈឺ​សម្រាលកូន​ ដោយ​ស្ថានភាព​មិនសូវ​ល្អ​សម្រាក​តាម​ធម្មជាតិ​ពិបាក និង​ខ្លាច​កើតមាន​បញ្ហា​ផ្សេងៗ ​ទើប​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ដោយ​វះកាត់​ ដើម្បី​សម្រាក​ទាន់​ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន។​

​ក្រុមគ្រូពេទ្យ​ប្រាប់ទៀតថា ស្ត្រី​កម្មការិនី​បាន​ឈឺពោះ​សម្រាលកូន នៅ​វេលា​ម៉ោងជាង​២២​យប់ នា​ថ្ងៃ​ទី​០១ ខែ​មិថុនា ២០២១​នេះ បាន​កូន​ស្រី​មាន​ទម្ងន់ ៣.៦kg។ សម្រាប់​ការវះកាត់​ជួយសង្គ្រោះ​ស្ត្រី​មាន​កូ​វីដ​-១៩ ឆ្លងទន្លេ​បាន​ជោគជ័យ គឺ​ដោយមាន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ទាំងអស់​ ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ជួយ​ម្ដាយ និង​កូន​ឱ្យមាន​សុវត្ថិភាព​ទាំងពីរ​នាក់​បែបនេះ៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ នាទីutes មុន

សាស្រ្តាចារ្យជប៉ុន៖ វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលធៀបនឹងមុនពេលរាតត្បាតជំងឺកូវីដ-១៩”

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ២២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម