Connect with us

ព័ត៌មានជាតិ

ផ្លូវវិថីតេជោ និងស្ពានរំដោះទឹកជំនន់ នៅព្រះសីហនុ សាងសង់ជិត​រួចរាល់ កាន់តែលើកសោភ័ណភាពក្នុងក្រុង

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២ ខែមិថុនានេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ការ​ស្ថាបនា​ផ្លូវ​វិថី​តេជោ ស្ពាន​រំដោះ​ជំនន់​ទឹក​ភ្លៀង​នៅផ្លូវ L.V និង​ស្ពាន​នៅ​ខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសស្ថាបនាផ្លូវ វិថីតេជោ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតភ្ជាប់ពីវិថី​ ២ធ្នូ មក​ចុង​ផ្លូវ​៥០២ ស្ថិត​នៅ​តំបន់ពយតា មូង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង​ព្រះ សីហនុ។

ចំពោះការ​ចាក់បេតុង​សម្រេចបាន ១០០ភាគរយ ការងារ​ចាក់​អ៊ុតកៅស៊ូជិតរួចរាល់ជាស្ថាពរ ផ្លូវមួយខ្សែនេះជួយ សម្រួល​ការកកស្ទះចរាចរ​ណ៍​ក្នុងក្រុងព្រះសីហនុ និងក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងវិនិយោគិន មកគយគន់ទេស​ភាពដ៏​ស្រស់ត្រកាល​នៃឆ្នេរសមុទ្រខេត្តព្រះសីហនុ និង​គ្រោង​ដាំដើមកោងកាងនៅតាមបណ្តោយឆ្នេរ ដើម្បីលើក​កម្ពស់​សោ ភ័ណភាព បរិស្ថានកាន់តែល្អស្អាតថែមទៀត ផ្លូវនេះមាន​កន្លែងសម្រាប់​ប្រជា​ពលរដ្ឋ ភ្ញៀវទេសចរមកហាត់ប្រាណផងដែរ។ 

ជាមួយគ្នានេះផងដែរ លោក គួច ចំរើន បានបន្តចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាស្ពាន L.V និង​ស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រម​ទាំងបានធ្វើការណែនាំក្រុមការងារសាង សង់ស្ពានត្រូវពន្លឿនការសាងសង់ឱ្យបានលឿន នឹង​ត្រូវ​បញ្ចប់ឱ្យបានមុនរដូវវស្សា ដើម្បីរំដោះជំនន់ទឹកភ្លៀងកុំឱ្យ មានការលិចលង់បន្ត​ទៀតនៅរដូវ​វស្សា​ខាងមុខ៕ អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម