Connect with us

កូវីដ-១៩

វីដេអូស្តែងៗនៅឥណ្ឌា សាច់ញាតិខ្លួនឯងស្លាប់ដោយសារកូវីដ ផ្ទុះកំហឹងព្រួតវាយវេជ្ជបណ្ឌិតទក់សាច់

បានផុស

នៅ

កាលពីថ្ងៃអង្គារ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដក្នុងតំបន់ Hojai នៃរដ្ឋ Assam ត្រូវបានសាច់ញាតិអ្នកជំងឺកូវីដម្នាក់វាយដំច្រំធាក់ ថែមទាំងយកធុងសំរាមនិងដុំឥដ្ឋមកសំពងទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេបានប្រើប្រាស់អំពើហិង្សានេះ បន្ទាប់ពីសាច់ញាតិស្លាប់ដោយសារជំងឺកូវីដ ព្រោះពួកគេចោទប្រកាន់ថា ពេទ្យគ្មានអុកស៊ីសែនដាក់ឲ្យ ទើបកើតចិត្តខឹងសម្បារលើគ្រូពេទ្យតែម្តង។  

វីដេអូឃ្លីបនៃអំពើហិង្សាដ៏គួរឲ្យរន្ធត់លើវេជ្ជបណ្ឌិតនេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម បន្ទាប់ពីនោះ មនុស្សចំនួន២៤នាក់ ត្រូវបានចាប់ខ្លួន។

Assam Doctor Assaulted | Horrific Assault Of Doctor By Family Of Covid  Victim Caught On Camera

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ នៅឯមន្ទីរពេទ្យ Udali Model។

គ្រូពេទ្យឈ្មោះ Seuj Kumar Senapati បាននិយាយថា “សាច់ញាតិអ្នកជំងឺ បានមករកខ្ញុំហើយនិយាយថា អ្នកជំងឺឈឺធ្ងន់ណាស់។ ខ្ញុំក៏បានទៅបន្ទប់ហើយឃើញថា អ្នកជំងឺស្លាប់បាត់ទៅហើយ។ នៅពេលខ្ញុំប្រាប់ដំណឹងនេះទៅកាន់សាច់ញាតិ ពួកគេក៏ប្រើអំពើហិង្សាលើខ្ញុំតែម្តង”។

មិនត្រឹមតែគាត់ម្នាក់ទេ សាច់ញាតិអ្នកជំងឺដែលមានកំហឹង បានអុកឡុកមន្ទីរពេទ្យទាំងមូល ធ្វើឲ្យបុគ្គលិកមន្ទីរពេទ្យជាច្រើន រត់រកកន្លែងសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត Senapati បានរងរបួសទ្រោមខ្លួន ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយផ្សេងទៀតនៅក្នុងទីក្រុង Nagaon។

ស្របពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋលោក Himanta Biswa Sarma បានបញ្ជាឲ្យប៉ូលិសស៊ើបអង្កេតករណីវាយប្រហារនេះ និងចាប់ខ្លួនអ្នកពាក់ព័ន្ធបន្ថែមទៀត៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ វីដេអូថ្មី៖ សាកសពអ្នកស្លាប់ដោយសារកូវីដ អណ្តែតមកទើរនៅច្រាំងទន្លេ ឥណ្ឌា ត្រូវសត្វឆ្កែ ស៊ីជាចំណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម