ព័ត៌មានជាតិ
ជនជាតិចិនម្នាក់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ខណៈមានអាការៈមិនស្រួលខ្លួនជាច្រើនថ្ងៃ
បុរសជនជាតិចិន ពេលមានអាការៈមិនស្រួលក៏ចូលព្យាបាលនៅពេទ្យឯកជន ប៉ុន្តែពេលអាការៈកាន់តែធ្ងន់ធ្ងរឡើង ក៏ត្រូវខាងមន្ទីរពេទ្យបញ្ជាឱ្យមិត្តភក្ដិនាំជនជាតិចិនរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែជាអកុសលពេលមកដល់មន្ទីរពេទ្យគាត់ក៏ត្រូវបានក្រុមគ្រូពេទ្យអះអាងថា បុរសជនជាតិចិននោះស្លាប់បាត់ទៅហើយ។
ពាក់ព័ន្ធនឹងហេតុការណ៍នោះដែរ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីជនជាតិចិនស្លាប់នោះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១ នៅចំណុចពេលដឹកចេញពីមន្ទីរពេទ្យហ័រ ស៊ីង ផ្លូវសម្ដេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកកាន់មន្ទីរពេទ្យកាល់ម៉ែតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថាអត្តសញ្ញាណ សាកសពឈ្មោះ WANG ZIXU ភេទប្រុស ឆ្នាំកំណើត០១ MAY ១៩៩៧ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅខេត្តកំពត កាន់លិខិតឆ្លងដែនលេខEG៨៩០៤៨២១។ យោងតាមការបំភ្លឺពីសាក្សីទី១ ឈ្មោះ YANG FAN ភេទប្រុស អាយុ២៥ឆ្នាំ ជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០១ ឧសភា ២០២១ ជនរងគ្រោះបានឆាតតាមវីឆាតមកសុំខ្ញុំទៅភ្នំពេញជាមួយផង ដើម្បីទៅមន្ទីរពេទ្យ ព្រោះជនរងគ្រោះមានអាការៈឈឺក្បាល ហើយខ្ញុំបានចេញឡានពីខេត្តកំពង់សោមជាមួយមិត្តភក្តិជនជាតិចិនម្នាក់ទៀត មកយកជនរងគ្រោះនៅមុខសណ្ឋាគារមួយនៅខេត្តកំពត ពេលមកដល់ភ្នំពេញពួកខ្ញុំក៏បានជូនជនរងគ្រោះទៅមន្ទីរពេទ្យហ័រ ស៊ី នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពេលទៅដល់គ្រូពេទ្យបានព្យួរសេរ៉ូម និងដាក់ថ្នាំឲ្យ តែជនរងគ្រោះ ស្រាប់តែមានអាការៈមិនស្រួល រួចខាងគ្រូពេទ្យក៏បានឲ្យពួកខ្ញុំដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេង ពេលនោះខ្ញុំក៏បានដឹកជនរងគ្រោះមកកាន់មន្ទីរកាល់ម៉ែត ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថា ស្លាប់បាត់ទៅហើយ។
យោងតាមការបំភ្លឺពីសាក្សីទី២ ឈ្មោះMING WULIANG ភេទប្រុស ជនជាតិចិន ជាគ្រូពេទ្យនៅគ្លីនិកហ័រ ស៊ី បានឲ្យដឹងថា នៅវេលាម៉ោង២១:៣០នាទី ថ្ងៃទី០១ មិថុនា ២០២១ ជនរងគ្រោះបានមកជាមួយនឹងមិត្តភក្តិ២នាក់ទៀត ចូលមកពិនិត្យក្នុងគ្លីនិក ដោយជនរងគ្រោះមានអាការៈមិនស្រួល និងប្រាប់ខ្ញុំថា ហូបបាយមិនបានរយៈពេលយូរហើយ និងចេះតែក្អួតពេលហូបបាយម្តងៗ រួចខ្ញុំបានដាក់ថ្នាំកម្លាំង និងសេរ៉ូមឲ្យ តែដោយអាការៈកាន់តែធ្ងន់ធ្ងរទើបខ្ញុំប្រាប់ឲ្យមិត្តភក្តិជនរងគ្រោះនាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងទៅ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ បានគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យស៊ើបអង្កេតនឹងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។
ក្រោយចុះដល់កន្លែងកើតហេតុ និងឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សពស្លាប់ដោយគាំងបេះដូង(អាចបណ្ដាលមកពីជំងឺបេះដូង)។ ចំពោះលិខិតឆ្លងដែនជនជាតិចិនលេខEG៨៩០៤៨២១ បានប្រគល់ឲ្យនាយកដ្ឋាននគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកជបណ្ដោះអាសន្ន។ បច្ចុប្បន្នសព ត្រូវបានយកទៅរក្សានៅសាលតម្កល់សពវត្តស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ រស្មី
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ