Connect with us

ព័ត៌មានជាតិ

ដឹងហើយនៅតែបំពាន! ផាកពិន័យអ្នកលក់មាន់ម្នាក់នៅផ្សារបន្លែច្បារអំពៅអត់ពាក់ម៉ាស ចំនួន២០ មុឺនរៀល

បានផុស

នៅ

នៅវេលម៉ោង១០ព្រឹកថ្ងៃទី២ខែមិថុនានេះ គណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានចាប់ផាកពិន័យទៅលើស្ត្រីម្នាក់ឈ្មោះ ជួប ទូច អាយុ៦០ឆ្នាំរស់នៅភូមិគ្រោះ ឃុំពោធិរៀង ស្រុកបាទី ខេត្តតាកែវ ដែលជាអ្នកយកមាន់មកលក់ក្នុងផ្សារហើយពុំបានពាក់ម៉ាស ការពារនោះទេ។

កន្លងមកក្រុមសន្តិសុខផ្សារបន្លែច្បារអំពៅដែលមានទីតាំងស្ថិតក្នុងភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញត្រូវបានស្ត្រីម្នាក់យកស្បែកជើងគប់ក្បាលដោយគ្រាន់តែសន្តិសុខសុំឲ្យពាក់ម៉ាស។ប៉ុន្តែចាប់ពីពេលនេះតទៅលែងយោគយល់ហើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម