Connect with us

កូវីដ-១៩

ខេត្តកំពត​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី ​៦០​នាក់​បន្ថែម​ទៀត​ ភាគច្រើន​ជា​បុគ្គលិក​កាស៊ីណូ​

បានផុស

នៅ

រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រកាស​រក​ឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ១៩​ចំនួន​៦០​នាក់​បន្ថែម​ទៀត​ ស្រី​៣៤​នាក់​ នៅ​ថ្ងៃទី​០២​ ខែមិថុនា ឆ្នាំ​២០២១​ សុទ្ធ​តែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ថ្ងៃទី​០២​មិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា​ក្នុងចំណោម​ករណី​អ្នក​ឆ្លង​ចំនួន​៦០​នាក់​នោះ​ ក្នុង​នោះ​មាន ជា​បុគ្គលិក​កាស៊ីណូ ជា​កសិករ​និង​អ្នករកស៊ី។

បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាច្រើន​នាក់ ភូមិសាស្ត្រ​ច្រកទ្វារ​ព្រំដែន រដ្ឋបាល​ខេត្តកំពត បានសម្រេច​ផ្អាក​អាជីវកម្ម កាស៊ីណូ នានា ដែល​ស្ថិតក្នុង​ច្រកទ្វារ​ព្រំដែន ដូចជា​កាស៊ីណូ ច្រកទ្វារ​ទ្វេភាគី តន់​ហន់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​មួយកន្លែង និង​កាស៊ីណូ ចំនួន​២​កន្លែង​ទៀត នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ នេះ​។

ជាមួយគ្នានេះដែរ រដ្ឋបាល​ខេត្តកំពត ក៏បាន​បិទ​ផ្អាក​ការលក់ដូរ​ផ្សារ ព្រែក​ក្រឹស រយៈពេល​១៤​ថ្ងៃ​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម