Connect with us

កូវីដ-១៩

ថ្ងៃនេះ​បាត់ដំបង​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩​ធ្ងន់ធ្ងរ​រហូតដល់​៦៩​នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​១២​នាក់

បានផុស

នៅ

បាត់ដំបង ៖ នៅ​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​ជូនដំណឹង ស្តីពី​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន​៦៩​នាក់ ដែល​ធ្វើដំណើរ​មកពី​ខេត្ត ប៉ៃលិ​ន ចំនួន​៦០​នាក់ មកពី​ប្រទេស​ថៃ ចំនួន ៥​នាក់ និង​ជាសះស្បើយ​ចនួន ១២​នាក់​។

ចាប់ផ្តើម​ពី​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង មាន​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៣ នាក់ បាន​ព្យាបាល​ជាសះស្បើយ ចំនួន ១០៥​នាក់ ករណី​ស្លាប់ ចំនួន ២​នាក់ បញ្ជូន​ទៅ​ព្យាបាល​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន ២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ចំនួន ១៩៦ នាក់​៕

ដោយ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម