ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីស្លាប់ដោយកូវីដប្រចាំថ្ងៃច្រើនបំផុតជាប់កំណត់ត្រាថ្មី
ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធ ទី២ ខែមិថុនា បានប្រកាសពីករណីស្លាប់ដោយកូវីដ-១៩ច្រើនបំផុតប្រចាំថ្ងៃគឺ ១២៦នាក់ ចាប់តាំងជំងឺកូវីដ-១៩បានផ្ទុះឡើងនៅប្រទេសមួយនេះ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានកំពុងឃើញករណីឆ្លងកូវីដ-១៩ហក់ឡើងខ្ពស់ខ្លាំងបំផុតដែលផ្នែកខ្លះបណ្តាលមកវីរុសបំប្លែងខ្លួនថ្មី ហើយការដាក់បំរាមបិទទូទាំងប្រទេសរយៈពេល២សប្តាហ៍ទើបចាប់ផ្តើមកាលពីថ្ងៃទី១ ខែមិថុនា។

អាជ្ញាធរបានឲ្យដឹងដែរថា នៅថ្ងៃពុធ ម្សិលមិញនេះដែរ ករណីឆ្លងថ្មីមានចំនួន៧៧០៣នាក់។
វាជាចំនួនមរណភាពដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតលើកដំបូងនៅប្រទេសម៉ាឡេស៊ី ចាប់តាំងពីចំនួនស្លាប់ច្រើនបំផុត៩៨នាក់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយករណីឆ្លងថ្មីក៏ជាប់កំណត់ត្រាដែរគឺ ៩០២០នាក់។
រហូតដល់ពេលនេះតួលេខឆ្លងកូវីដ-១៩សរុបនៅប្រទេសម៉ាឡេស៊ីឡើងដល់ ៥៨៧ ១៦៥នាក់ ហើយតួលេខមរណភាពសរុបឡើងដល់២៩៩៣នាក់។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin កាលពីថ្ងៃចន្ទដើម្បីសប្តាហ៍នេះទើបតែបានប្រកាសគម្រោងចំណាយប្រាក់ចំនួន ៣០២ប៊ីលានដុល្លារអាមេរិកដើម្បីជាជំនួយដល់ការដាក់បំរាមរឹតត្បិត។
ប្រទេសម៉ាឡេស៊ីនឹងដាក់បំរាមបិទខ្ទប់ពេញបន្ទុកទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ទី១៤ ខែមិថុនា នេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាតត្បាតខ្លាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបានផ្សាយលើផេករបស់លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា។

សេចក្តីប្រកាសដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីឲ្យដឹងថា គ្រប់ផ្នែកនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមនឹងត្រូវបិទទាំងអស់នៅក្នុងបំរាមបិទខ្ទប់ពេញបន្ទុក។ មានតែផ្នែកសេដ្ឋកិច្ចសំខាន់ និងសេវាកម្មដែលមាននៅក្នុងបញ្ជីរបស់ក្រុមប្រឹក្សាសន្តិសុខជាតិប៉ុណ្ណោះដែលនឹងអនុញ្ញាតឲ្យដំណើរការនៅក្នុងដំណាក់កាលបំរាមបិទខ្ទប់ដំណាក់កាលទី១៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច