Connect with us

KPT+

ប្រធានបទ​៤ ដែល​ស្ថាបនិកអាជីវកម្មនានាគួរ​អាន ​ដើម្បី​ឆាប់រឹងមាំ

បានផុស

នៅ

ស្ថាបនិក​ដែល​ទើប​តែ​បង្កើត​អាជីវកម្ម​ដំបូង ​គឺ​ពិត​ជាក្មេង​ខ្ចី​ផ្នែកអាជីវកម្ម ទាំងចំណេះដឹងផ្សារភ្ជាប់មកនឹង​ភាពជាក់ស្តែង ទាំងវិធីសាស្ត្របត់បែន​ សម្រប ស្រុះស្រួល​ជាមួយ​អ្នក​ជុំវិញ​ខ្លួន ​។

នេះ​ជា​ចំណេះសំខាន់៤ ​ដែល​ស្ថាបនិក​ចាប់ផ្ដើម​ដំបូងនានា ​​គួរ​យកចិត្ត​ទុកដាក់អាន​ ដើម្បី​ឆាប់​ទទួល​បាន​ដោយ​ជោគជ័យ៖

១. តើ​អ្វី​ដែល​ស្ថាបនិក​ត្រូវ​ធ្វើ​អទិភាព​នៅ​ពេល​សាងអាជីវកម្ម?

អ្វី​ដែល​ធ្វើ​ឲ្យ​ស្ថាបនិក​ពិសេស​ នោះ​គឺ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ការ​យល់ដឹង​ប្លែកៗ ​និង​មើល​ឃើញ​ពិភពលោក​តាម​របៀប​ផ្សេង។ នោះ​ហើយ​ជា​អ្វី​ដែល​ច្រើន​តែ​នាំ​ទៅ​រក​ដំណោះស្រាយ​ដែល​ពួកគេ​បង្កើត​ឡើង។

ជា​ទូទៅ​ស្ថាបនិក​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ក្នុង​ការ​មិន​និយាយ​ជាមួយ​មនុស្ស​នៅ​ក្នុង​ទីផ្សារ​គោលដៅ​ពួកគេ​ នៅ​ដំណាក់កាល​ដំបូង ​នៃ​ដំណើរការ​អភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តើ​អាច​សម្គាល់​យ៉ាងណាថាអាជីវកម្ម​មួយ​​​សម​នឹងយើង?

ស្ថាបនិក​ម្នាក់​ត្រូវ​យកចិត្តទុកដាក់​ទាំង​បញ្ហា​និង​អ្នក​ប្រើប្រាស់ ​ព្រោះ​បញ្ហា​នេះ​នឹង​ជួយ​ទ្រទ្រង់​ពួកគេ​ឆ្លងកាត់​គ្រា​លំបាក​ដែល​នឹង​ប្រឈមមុខ​ពេល​កំពុង​កសាង​អាជីវកម្ម។

ស្ថាបនិក​ដែល​ចាប់ផ្ដើម​ក្រុមហ៊ុន​ជុំវិញ​បញ្ហា​ដែល​ពួកគេ​មិន​យកចិត្តទុកដាក់​ ចំពោះ​មនុស្ស​ដែល​ពួកគេ​មិន​អាច​អភិវឌ្ឍ​ការ​យល់ចិត្ត​ ពួកគេ​ងាយ​នឹង​ត្រូវ​បាន​គេ​មើលងាយ​ នៅ​ពេល​មាន​បញ្ហា​ដំបូង។​ ហើយមិនអាចសម្គាល់​អាជីវកម្ម​​ និងគិតថាមិន​​សម​នឹងខ្លួន។

ការ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ​ក៏​នឹង​កើត​មាន​ផង​ដែរ​ នៅ​ពេល​ដែល​ពួកគេ​កំពុង​និយាយ​ជាមួយ​វិនិយោគិន​ដែល​មាន​សក្ដានុពល។

៣. តើ​គួរ​រក​ដំបូន្មាន​​ចាប់ផ្ដើម​អាជីវកម្ម​នៅ​ទីណាបានចម្លើយស្មោះត្រង់?

អានុភាព​ទីប្រឹក្សា​គោលដៅ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ ជា​ពិសេស​សម្រាប់​ស្ថាបនិក​ដំបូង។ ក្នុង​នាម​ជា​ស្ថាបនិក​ចាប់ផ្ដើម​ដំបូង​ប្រាកដ​ជា​ឯកោ។ លើស​ពី​នេះ​ស្ថាបនិក​ភាគច្រើន​ចាប់ផ្ដើម​ជាមួយ​នឹង​គម្លាត​ចំណេះដឹង នៅ​ក្នុង​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​បង្កើន​ល្បឿន​ឲ្យ​បាន​លឿន។

ការ​ទទួល​បាន​ការ​គាំទ្រ​មិន​ត្រឹម​តែ​ពី​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​របស់​យើង​ប៉ុណ្ណោះ​ទេ ​ដែល​អាច​ជា​វិធី​ដ៏​ប្រសើរ​មួយ​នៃ​ការ​ប្រើ​ជំនាញ​របស់​នរណា​ម្នាក់ ​ដើម្បី​បំពេញ​ចន្លោះ​ចំណេះដឹង​ ក៏​ដូចជា​ការ​ផ្ដល់​នូវ​សំឡេង​សម្រាប់​គំនិតថ្មីៗ។

អ្វី​ដែល​ស្ថាបនិក​កំពុង​ធ្វើ​ គឺ​ទទួល​យក​ទីប្រឹក្សាឬដំបូន្មាន​ពី​នរណា ។ ទីប្រឹក្សា​ឬដំបូន្មាន​ ត្រូវ​បាន​ប្រើ​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង ​​ ថាតើ​ស្ថាបនិក​នឹង​ទៅ​ជា​យ៉ាងណា។

Save money for home cost

៤. ការ​ស្វែងរក​វិនិយោគិន​ត្រឹមត្រូវ

ស្វែងរក​វិនិយោគិន​ត្រឹមត្រូវ​ គឺ​ដូចជា​ការ​ធ្វើ​លំហាត់​មួយ។ យើង​ត្រូវ​តែ​ស្រាវជ្រាវ​និង​ស្វែងយល់​ថា​តើ​វិនិយោគិន​ណា​ខ្លះ​ ដែល​វិនិយោគ​លើ​កិច្ច​ព្រមព្រៀង​ដូចជា​យើង​ដែរ។ ការ​ទទួល​យក​វិនិយោគិន​ទាំង​នោះ​មក​វិនិយោគ​លើ​យើង ​គឺ​ដើម្បី​ឲ្យ​​ផែនការ​រឹងមាំ​ សម្រាប់​អាជីវកម្ម​ដែល​អាច​សម្រេច​បាន​និង​អាច​ប្រាប់​រឿងរ៉ាវ​បាន​ល្អ។

ចំណេះដឹង​និង​ការ​ស្រាវជ្រាវ​ គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​សម្រាប់​យើង ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម។ ត្រូវ​យល់​ពី​ទីផ្សារ​ ស្វែងយល់​ពី​វិនិយោគិន​ដែល​មាន​សក្ដានុពល​យល់​ពី​ខ្លួន​យើង​ និង​ស្វែងរក​អ្នក​ប្រឹក្សា​ដែល​អាច​ទុក​ចិត្ត​បាន ​ហើយ​ប្រាប់​យើង​ពី​ការ​ពិត៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម