KPT+
ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ
គ្នាយើងមួយចំនួនប្រហែលជាធ្លាប់ផឹកស្រាស្រវឹង ហើយពេលស្វាងក៏និយាយថាមិនដឹងជាបានធ្វើអ្វីខ្លះ ឬបាននិយាយអ្វីខ្លះជាដើម ពិតអត់? គ្រឿងស្រវឹងមានសមត្ថភាពធ្វើឲ្យតុល្យភាពក្នុងខួរក្បាលយើងប្រែប្រួល ហើយក៏អាចដែរធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយើងផងដែរ។ តើប៉ះពាល់បែបណាខ្លះទៅ?
១- តើអាល់កុលមានឥទ្ធិពលលើខួរក្បាលយ៉ាងដូចម្ដេច?
អាល់កុល ត្រូវបានគេចាត់វាចូលជាភ្នាក់ងារធ្វើឲ្យបាក់ទឹកចិត្ត បានន័យថាអាល់កុលអាចធ្វើឲ្យប្រែប្រួលតុល្យភាពធាតុគីមីក្នុងខួរក្បាល ទៅប៉ះពាល់លើប្រព័ន្ធចម្លងចរន្ដប្រសាទ ដែលជាភ្នាក់ងារដឹកជញ្ជូនសញ្ញាពីសរសៃប្រសាទមួយទៅមួយទៀតក្នុងខួរក្បាល។ បន្ទាប់ពីយើងសេពគ្រឿងស្រវឹងរួច មុខងាររបស់ខួរក្បាលត្រូវថយចុះ ដែលធ្វើឲ្យយើងមិនអាចកំណត់វត្ថុបានច្បាស់ ភ្លេចភ្លាំង និងមិនអាចចងចាំអ្វីពីមុនបាន។ ពេលយើងផឹកស្រាច្រើន ជាពិសេសផឹកក្នុងរយៈពេលខ្លី និងមិនទាន់បានញ៉ាំអាហារ នោះខួរក្បាលរបស់យើងអាចនឹងមិនចងចាំអ្វីទាំងអស់ អាចធ្វើឲ្យសន្លប់ ឬភ្លេចភ្លាំងច្រើនលើកច្រើនសារ។ មនុស្សស្រវឹងអាចភ្លេចរឿងមួយចំនួន ឬមិនអាចចងចាំអ្វីបានទាំងអស់ពេលកំពុងផឹក។ នេះជាមូលហេតុធ្វើឲ្យមនុស្សស្រវឹងភ្ញាក់ឡើង មិនចងចាំអ្វីដែលខ្លួនបានធ្វើកាលពីពេលកំពុងផឹក។

អាល់កុលទៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធបញ្ជាខួរក្បាល ជាលទ្ធផលធ្វើឲ្យអ្នកផឹក៖
– ដើរមិនត្រង់ផ្លូវ ឬពិបាកកម្រើក
– ស្រវាំងភ្នែក
– និយាយមិនច្បាស់
– តបតជាមួយសកម្មភាពជុំវិញខ្លួនយឺត
– និងមិនចងចាំអ្វីទាំងអស់
ផលវិបាកទាំងអស់ខាងលើអាចឲ្យយើងឃើញភ្លាមៗពេលយើងកំពុងផឹក ហើយអាចបាត់ទៅវិញពេលឈប់ផឹក ប៉ុន្តែមានអ្នកខ្លះខួរក្បាលរបស់ពួកគាត់ផ្លាស់ប្ដូរទាំងស្រុង ដោយសារផឹកមកយូររ៉ាំរ៉ៃ ដែលអាចធ្វើឲ្យមានរោគសញ្ញាទាំងអស់នោះជាប្រចាំ ទោះបីជាឈប់ផឹកស្រាក៏ដោយ។ អ្នកផឹកស្រាក្នុងរយៈពេលយូរ គឺកំពុងធ្វើឲ្យខួរក្បាលងាយនឹងវិវិត្ដទៅជាមិនល្អជារៀងរហូត។ ការប៉ះពាល់លើសុខភាពអាចត្រឹមធ្វើឲ្យផឹកធ្លាក់ខ្លួនឈឺ ឬធ្ងន់ធ្ងររហូតដល់ខូចថ្លើមក៏មាន។
២- អាល់កុលជាមួយជំងឺថប់បារម្ភ

មនុស្សមួយចំនួនចង់ផឹកស្រាដើម្បីបំបាត់ភាពសោកសៅ និងស្ត្រេស។ ប៉ុន្តែផ្ទុយពីការគិតរបស់អ្នកទាំងនោះ ស្រាបែរជាធ្វើឲ្យអ្នកផឹកកាន់តែសោកសៅថែមទៀត ដោយសារស្រាមានពាក់ព័ន្ធជាមួយជំងឺបាក់ទឹកចិត្ដ និងថប់បារម្ម។ ស្រាធ្វើឲ្យអ្នកផឹកគិតដល់រឿងភ័យខ្លាចណាមួយមានក្នុងការចងចាំ និងធ្វើឲ្យអ្នកផឹកចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំង។
៣- អាល់កុលជាមួយជំងឺបាក់ទឹកចិត្ដ
ការផឹកស្រាជាប្រចាំគឺអាចជាសញ្ញានៃជំងឺបាក់ទឹកចិត្ដ។ ជាតិស្រវឹងធ្វើឲ្យបញ្ឈប់ការផលិតអ័រម៉ូនសេរ៉ូតូនីន ជាអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ។ មនុស្សបាក់ទឹកចិត្ដ ជាច្រើនជ្រើសយកស្រាដើម្បីបំបាត់អារម្មណ៍តានតឹងរបស់ខ្លួន ប៉ុន្តែមិនបានគិតដល់ថា ស្រាធ្វើឲ្យអ្នកផឹកបាក់ទឹកចិត្ដកាន់តែខ្លាំងបាននោះទេ។ ពេលយើងផឹកស្រាកាន់តែច្រើន យើងនឹងបាក់ទឹកចិត្ដកាន់តែខ្លាំង។លើសពីនេះទៀត ការផឹកស្រានឹងធ្វើឲ្យទំនាក់ទំនងរវាងយើងជាមួយអ្នកដទៃថយចុះ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការងារ និងធ្វើឲ្យជីវិតរបស់យើងមើលទៅកាន់តែដុនដាប ដោយសារធុញថប់តប់ប្រមល់ថែមមួយកម្រិតទៀត។
៤- អាល់កុលជាមួយការធ្វើបាបខ្លួនឯង សម្លាប់ខ្លួន ក្លាយទៅជាវិកលចរិត

ដោយសារគ្រឿងស្រវឹងធ្វើឲ្យខួរក្បាលរបស់អ្នកផឹកធ្វើការមិនបានល្អ ដូចនេះអ្នកផឹកស្រាអាចនឹងធ្វើសកម្មភាពមិនសមរម្យ ឬធ្វើអ្វីមួយដែលខ្លួនមិនអាចធ្វើបានពេលមិនទាន់ស្រវឹង។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលធ្វើបាបខ្លួនឯង គឺធ្វើសកម្មភាពទាំងនោះ ពេលខ្លួនពុងស្រវឹង។ ពេលមនុស្សម្នាក់ផឹកខ្លាំងមែនទែន អាចវិវិត្ដទៅជាកើតជំងឺវិកលចរិត។ ជំងឺនេះនៅតែអាចកើតឡើងលើមនុស្សផឹកស្រាច្រើនជាប្រចាំ ហើយផ្ដាច់ឈប់ផឹកភ្លាមៗ ក៏អាចមានបញ្ហាវង្វេងស្មារតី និងញ័រអវៈយវៈលេចចេញក្នុងពេលនោះបានដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន
ចុចអាន៖ មិនបាច់ទៅពេទ្យហើយ ជួយខ្លួនឯងដោយសកម្មភាព៥យ៉ាងធំៗនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ