Connect with us

ព័ត៌មានជាតិ

តំបន់​​ទេសចរ​ខេត្ត​កំពត មិន​ប៉ះពាល់​ បន្ត​ឲ្យ​ភ្ញៀវ​ ​ចេញ​ចូល​​កម្សាន្ត​​បាន​ជា​ធម្មតា

បានផុស

នៅ

ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កំពត​បាន​ថ្លែង​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នៅ​ព្រឹកនេះ​ថា រមណីយដ្ឋាន​​ទេសចរណ៍​​ទាំំង​អស់​ក្នុង​ខេត្តកំពត​នៅតែ​បើក​ដំណើរការ​ជា​ធម្មតា បើ​ទោះ​បី​មាន​ការ​ដាក់​បម្រាម​គោរចររបស់​អាជ្ញាធរ​ខេត្ត​ ដើម្បី​ទប់ស្កាត់ការឆ្លង​​រាលដាលជំងឺ​កូវីដ១៩។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ឲ្យ​ដឹង​ថា នៅ​ខេត្ត​កំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍ ២២ កន្លែង​ក្នុង​នោះ​ ភ្នំ​បូកគោ និង​ទឹកឈូ ជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​ជាង​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​វិធានការ​រិតបន្តឹង​នៅ​ខេត្ត​កំពត មន្រ្តី​ដែល​ទទួលបន្ទុក​ដឹក​នាំ​​ផ្នែក​ទេសចរណ៍​ខេត្ត​ថ្លែង​ឲ្យ​ដឹង​ថា ភ្ញៀវ​នៅ​តែ​អាច​មក​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​​ទូទាំំង​ខេត្ត​បាន​​ជា​​ធម្មតា គ្រាន់តែ​មាន​ការ​ហាម​ឃាត់ការ​​លក់​ដូរគ្រឿង​ស្រវឹង​ប៉ុណ្ណោះ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ការ​រាលដាល​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ខេត្ត​កំពត​មាន​ថយ​ចុះ។ យ៉ាងណាមិញ ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​ចុងក្រោយ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាង ៤ ម៉ឺន​នាក់​បាន​មក​កម្សាន្ត​​ក្នុង​ខេត្ត​កំពត ដោយ​បុក​ទៅ​កម្សាន្ត​ច្រើន​នៅ​លើ​​ភ្នំបូកគោ និង​តំបន់ទេសចរណ៍​ទឹកឈូ។

រដ្ឋបាលខេត្តកំពត​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ពី​ការ​ដាក់​បម្រាមគោចរពីម៉ោង ២០ ០០ យប់ ដល់ម៉ោង៥ ០០ ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរ​ខេត្ត​ក៏​បញ្ជាក់​ដែរ​ថា ​គ្មាន​ការ​បិទផ្សារណាមួយឡើយ ក្នុងភូមិសាស្ត្រខេត្តកំពត គឺ​ផ្ដោតសំខាន់ទៅលើ​ការ​ហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានា ព្រមទាំងបម្រាមគោចរពីម៉ោង២០ ០០ យប់​ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

រដ្ឋបាលខេត្តសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំថា រដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ តែត្រូវ​​គោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត យោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម