ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារពុលស្រាស នៅពោធិ៍សាត់ ៧៦ នាក់ ស្លាប់ ១០ នាក់
ករណីពុលស្រាស នៅនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្ដាលឱ្យមនុស្ស៧៦នាក់រងគ្រោះ ខណៈមានអ្នកស្លាប់ជាបន្តបន្ទាប់កើនដល់ចំនួន១០ នាក់ គិតត្រឹមថ្ងៃទី៣ ខែមិថុនានេះ។
ករណីពុលស្រាសផ្ដើមចេញពីការជួបជុំ ហើយទទួលទានស្រាក្នុងពិធីបុណ្យសពកាលពីប៉ុន្មានថ្ងៃមុន ភាគ ច្រើនអ្នកស្លាប់ជាមនុស្សស្រី។
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ លោក លាង ទិដ្ឋាន បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៣ ខែមិថុនានេះថា អ្នកស្លាប់ដោយសារពុលស្រាសមានចំនួន ១០នាក់ ក្នុងចំណោអ្នករងគ្រោះ ៧៦ នាក់។
លោក លាង ទិដ្ឋាន បានឱ្យដឹងថា ករណីនេះ គ្រូពេទ្យប្រាប់ថាអាចគ្រប់គ្រងស្ថានការ បាន ហើយបញ្ជាក់ច្បាស់ថា ករណីនេះ គឺពិតជាករណីពុលស្រាសពិតមែន។
បើយោងតាម លោក ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះពុលស្រាស សរុបមានចំនួន ៧៦នាក់ មកពីភូមិចំនួន២៖ មានភូមិសានស និងភូមិថ្គោលធំ ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក បានប្រាប់ឱ្យដឹងទៀតថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រហូតគិតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកស្លាប់បានកើនឡើងមានចំនួន១០នាក់ និងស្រាលមានចំនួន៧៤ ។
ទីតាំងដែល បិទស្រាស មានចំនួន៣កន្លែង ម្ចាស់ដែរអ្នក បិទស្រាស ទី១ ឈ្មោះ ស៊ុយ គឹមគៀង ហៅទៀង ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ចែម ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ គុម ប៉េង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ៕ អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?