ព័ត៌មានអន្ដរជាតិ
ភ័យខ្លាចគ្រោះមហន្តរាយបរិស្ថាន ពីការលិចនាវាធ្លាយជាតិគីមីរាប់រយតោននៅស្រីលង្កា
នាវាដឹកទំនិញផ្ទុកសារធាតុគីមីបានលិចនៅសមុទ្រប្រទេសស្រីលង្កាដែលកំពុងធ្វើឲ្យកើតមានបារម្ភយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយបរិស្ថាន។
នាវាដែលចុះបញ្ជីប្រទេសសិង្ហបុរី X-Press Pearl ត្រូវបានអគ្គីភ័យឆេះរយៈពេលជិតពីរសប្តាហ៍មុនពេលអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅក្នុងសប្តាហ៍នេះ។
ប្រេងរាប់រយតោនពីធុងឥន្ធនៈបានលេចធ្លាយចូលទៅក្នុងសមុទ្រដែលនឹងបំផ្លាញជីវិតសត្វសមុទ្រនៅជុំវិញនោះ។

កងទ័ពជើងទឹកស្រីលង្កា និងឥណ្ឌាបានធ្វើការរួមគ្នាអស់ពេលជាច្រើនថ្ងៃដើម្បីរំលត់អគ្គីភ័យ និងការពារនាវាមិនឲ្យបែក និងលេចធ្លាយ។ ប៉ុន្តែស្ថានភាពសមុទ្រអាក្រក់បានរារាំងដល់ប្រតិបត្តិការសង្គ្រោះនោះ ដោយគ្រាន់តែអាចនៅខាងក្រៅកំពង់ផែន Colombo ប៉ុណ្ណោះ។
ប្រធានអ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោក Indika Silva បានឲ្យដឹងថា ៖«ក្រុមការងារជួយសង្គ្រោះបានទាញនាវាចូលទៅក្នុងដែនសមុទ្រដែលមានទឹកជ្រៅ មុនពេលវាបានលិចចូលក្នុងទឹកដើម្បីកាត់បន្ថយការបំពុលសមុទ្រ ប៉ុន្តែផ្នែកខាងក្រោយនាវាបានបាក់បែកដាច់»។
អ្នកជំនាញបរិស្ថានអ្នកស្រី Ajantha Perera បាននិយាយថា ៖«ការលិចនេះបានបង្កគ្រោះថ្នាក់បរិស្ថានដ៏អាក្រក់បំផុត»។

អ្នកស្រីនិយាយថា ៖«ជាមួយនឹងទំនិញគ្រោះថ្នាក់ទាំងអស់នោះ ទឹកអាស៊ីតនីទ្រីក និងសម្ភារៈផ្សេងៗទាំងអស់ ហើយប្រេងក្នុងនាវា ប្រសិនបើវាលេចធ្លាយចេញ វានឹងបំផ្លាញបាតសមុទ្រទាំងមូល»។
អ្នកស្រី Perera មានប្រសាសន៍ថា អ្នកជំនាញមុជទឹកគួរតែត្រូវបានបញ្ជូនទៅផ្នែកបាតនាវាដើម្បីពិនិត្យមើល មុនពេលវាលេចចេញ។ បញ្ហាបរិស្ថាននឹងនៅតែស្ថិតក្នុងដែនទឹកយើងឥឡូវនេះ»។
សមុទ្រលាតសន្ធឹងនៅទីក្រុង Negombo ដែលជាកន្លែងមានឆ្នេរខ្សាច់ល្អបំផុតរបស់ប្រទេសស្រីលង្កាត្រូវបានគេមើលឃើញការបំពុលប្រេង និងកំទេចកំទីរយៈពេលប៉ុន្មានថ្ងៃហើយ។
ទន្ទឹមជាមួយគ្នានេះ រដ្ឋមន្ត្រីនេសាទបាននិយាយថា វិធានការបន្ទាន់ត្រូវបានធ្វើឡើងដើម្បីការពារដែនសមុទ្រ Negombo និងតំបន់ជុំវិញនោះ ហើយនេសាទទាំងអស់ពី Panadura ដល់ Negombo ត្រូវបានផ្អាក។
ប្រធានសហជីពនេសាទតំបន់ លោក Joshua Anthony បានព្រមានថា ការលិចនាវានេះអាចជា«គ្រោះស្លាប់មួយ»សម្រាប់ឧស្សាហកម្មនេះ។

មន្ត្រីស្រីលង្កាជឿថា អគ្គីភ័យបានកើតឡើងបណ្តាលមកពីការលេចអាស៊ីតនីទ្រីក ដែលក្រុមនាវិកបានដឹងតាំងពីថ្ងៃទី១១ ខែឧសភា។ នាវាបានកំពុងដឹកអាស៊ីត corrosive ចំនួន២៥តោនដែលវាអាចត្រូវបានប្រើក្នុងការផលិតជី និងរំសេវផ្ទុះ។
តាមពិតទៅ ប្រទេសស្រីលង្កាបានអនុញ្ញានាវានេះចូលដែនសមុទ្ររបស់ខ្លួន បន្ទាប់ពីវាត្រូវបានប្រទេសពីរបដិសេធដែលបណ្តាលឲ្យមានការខឹងសម្បាពីសាធារណៈ។
នាវាដែលដាក់ទង់ជាតិសិង្ហបុរីបានចូលទៅកំពង់ផែន Colombo ដែលតាមសេចក្តីរាយការណ៍ដំបូងថា អគ្គីភ័យបានឆេះនៅផ្នែកខាងលើបណ្តាលមកពីការលេចជាតិគីមីចេញពីធុងណាមួយនៅក្នុងនាវា។
នាវាប្រវែង១៨៦ម៉ែត្របានចេញពីកំពង់ផែនឥណ្ឌា Hazira កាលពីថ្ងៃទី១៥ ខែឧសភាដោយបានផ្ទុកចំនួន ១៤៨៦កុងតឺន័រមានដូចជា ទឹកអាស៊ីតនីទ្រីក ទំនិញគីមី និងគ្រឿងសំអាងជាដើម៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់