អាជីព
កូនសោរ៣ជួយគាំទ្រកូនចៅក្នុងពេលមានវិបត្តិ
ក្នុងចំណោមរឿងទាំងអស់ដែលអ្នកដឹកនាំអាជីវកម្ម បានរៀនក្នុងកំឡុងពេលនៃរោគរាតត្បាតនេះ គឺការប្រាស្រ័យទាក់ទង។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម ក៏អាស្រ័យលើការកំណត់សំឡេងសម្រាប់ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក និងអ្នកគ្រប់គ្រងរបស់យើងដែរ។
នេះគឺជាកូនសោដឹកនាំចំនួនបី ដើម្បីជួយគាំទ្រក្រុមរបស់យើងក្នុងពេលមានវិបត្តិ៖
១. បង្កើតបណ្ដាញទំនាក់ទំនងទៀងទាត់
ក្នុងកំឡុងពេលមានវិបត្តិ ការប្រាស្រ័យទាក់ទងគឺជាអ្វីគ្រប់យ៉ាងទាំងអស់។ នៅក្នុងអាជីវកម្មធំៗឬស្ថាប័ន សូមព្យាយាមធ្វើការជាមួយក្រុមតូចៗឬតាមផ្នែកនីមួយៗ។ លើកទឹកចិត្តនិយោជិកឲ្យសួរសំណួរ និងបង្ហាញពីការព្រួយបារម្ភ តម្រូវការ ភាពមិនច្បាស់លាស់ និងសម្ពាធគ្រួសារឬការងារ។
ចូរបង្ហាញពីភាពបត់បែននិងឆន្ទៈរបស់យើង ក្នុងការសម្របខ្លួនជាមួយពួកគេឲ្យមែនទែន។
២. ពឹងផ្អែកលើភាពជាអ្នកដឹកនាំក្រុមហ៊ុន
យើងមិនអាចធ្វើបានទាំងអស់ទេ ដូច្នេះត្រូវមានការសន្ទនាច្បាស់លាស់ជាមួយថ្នាក់ដឹកនាំរបស់យើង ដែលអាចជួយលើកទឹកចិត្តពួកគេឲ្យបោះជំហានទៅមុខ និងប្រឈមនឹងបញ្ហាដែលក្រុមហ៊ុនកំពុងប្រឈមមុខ ក្នុងពេលមានវិបត្តិនេះ។
វិធីសាស្ត្រក្រុមនេះនឹងធានាថា បុគ្គលិកទាំងអស់មានអារម្មណ៍ ថាពួកគេគឺជាផ្នែកមួយនៃអនាគតរបស់ក្រុមហ៊ុនមិនខានឡើយ។
៣. បង្ហាញបុគ្គលិកគ្រប់គ្នាពីរឿងត្រូវយកចិត្តទុកដាក់
និយោជិកភាគច្រើនតែងតែចង់មានអារម្មណ៍ថា ត្រូវបានគេឲ្យតម្លៃដោយចៅហ្វាយរបស់ពួកគេ។ នេះជារឿងមួយដែលមានសារៈសំខាន់សម្រាប់និយោជិក ជាងប្រាក់ឈ្នួលរបស់ពួកគេ ទៅទៀត។
ដូច្នេះក្នុងកំឡុងពេលមានវិបត្តិ ដើម្បីឲ្យបុគ្គលិកដឹងថាប្រធានបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគេ ដូចជាគ្រួសារតែមួយ។ សូមឲ្យបុគ្គលិកបានដឹងថា អាជីវកម្មរបស់យើងក៏ចង់ឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព ហើយមានសុខភាពល្អពេលបំពេញការងារ។
និយោជិករបស់យើងគ្រប់គ្នាតែងចង់ឲ្យអាជីវកម្មឬស្ថាប័នដែលគេធ្វើការទទួលបានជោគជ័យ ។ សូមចែករំលែកជាមួយពួកគេនូវផែនការ ស្តាឡើងវិញរបស់យើង និងជំហានដែលយើងកំពុងធ្វើដើម្បីការលូតលាស់ឡើងវិញទាំងអស់គ្នា។
ការទទួលបានព័ត៌មានជាក់លាក់ នឹងជួយនិយោជិករបស់គ្រប់គ្នាមានអារម្មណ៍ថា ពួកគេគឺជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ ដើម្បីចែកឱ្យដាច់ រឿងផ្ទាល់ខ្លួននិងស្ថាប័នរវាងមេនិងកូនចៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ