ព័ត៌មានជាតិ
ខេត្តស្វាយរៀង តេស្តកម្មកររោងចក្រ១០ ថ្ងៃ រកឃើញអ្នកវិជ្ជមាន ៣៥២ នាក់
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែរ រដ្ឋា បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យ បានយកសំណាក លើកម្មករ-កម្មការិនី ចំនួន ២៥១៧ នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៥២ នាក់ ក្នុងចំណោមរោងចក្រចំនួន៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៣ រួមមាន តំបន់ សេដ្ឋកិច្ច ពិសេស សាន តុង តំបន់សេដ្ឋកិច្ច ពិសេស មេន ហាធិន និងតំបន់សេដ្ឋកិច្ច ពិសេស តាយសេង ១។
លោកប្រធានមន្ទីរបាន បន្តថា ចំពោះប្រភព ចម្លងក្រុម ការងារសង្ស័យទៅលើបុរសជាប្តីកម្មការនី ម្នាក់ដឹកជញ្ជូនបន្លែពីស្វាយរៀងទៅ លក់ នៅ ផ្សារ ដើមគរ ហើយករណីខ្លះប្តីប្រពន្ធ ធ្វើការរោងចក្រ ផ្សេងគ្នា បើមាន វិជ្ជមាន នឹង ចម្លង គ្នា រួចចម្លង ទៅរោងចក្រផ្សេងទៀត ប៉ុន្តែ មានរោង ចក្រ ខ្លះ ថៅកែ រោងចក្រ អនុវត្តតាម SOP ត្រឹមត្រូវពុំឃើញមានការចម្លងទេ។
លោក បណ្ឌិតកែរ រដ្ឋាបានប្រាប់ឱ្យដឹងថា រហូតដល់ ថ្ងែ នេះ មាន អ្នក ជំងឺ កូវីដ-១៩ សរុបចំនួន សរុប ៩៣០នាក់ ស្រី ៥៤៧នាក់ ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៤៦៣នាក់ ស្រី២២២នាក់ អ្នកជំងឺស្លាប់០៦នាក់៕ ដោយ:ភក្ដី
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់