Connect with us

កូវីដ-១៩

ខេត្តព្រៃវែងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩​ម្នាក់ទៀត លើបុរសអាយុ៤២ឆ្នាំ

បានផុស

នៅ

អាជ្ញាធរខេត្តព្រៃវែងប្រកាសមានករណីស្លាប់លើបុរសម្នាក់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២១ ដែលជនរងគ្រោះជាប្រចាពលរដ្ឋរស់នៅភូមិត្រពាំងរេ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខែត្តព្រៃវែង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺឈ្មោះ ពៅ​ សុភា ភេទប្រុស អាយុ៤២ឆ្នាំ បានចូលពិនិត្យជំងឺនៅ​មន្ទីរពេទ្យខេត្ត កាលពីថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច ដោយមាន​អាការ ហត់ ដង្ហក់​ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំងរយៈពេល៧ថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានយកសំណាកធ្វើ​តេស្តរហ័ស (Rapid Test) លទ្ធផលមានវិជ្ជមាន កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣ ខែមិថុនា វេលាម៉ោង៣និង០០នាទីទាបភ្លឺ អ្នកជំងឺបានស្លាប់ ដោយសារវិបត្តិផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព​ដែល​បាន​បាត់បង់ស្វាមី កូន បងប្អូន ប្រកបដោយព្រហ្មវិហារធម៌ កតញ្ញុតាធម៌ និងជាទីគោរពស្រលាញ់​របស់ក្រុមគ្រួសារទាំងមូល។

សូមបញ្ជាក់ថា គឹតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកស្លាប់ដោយ​សារជំងឺ​កូវីដ-១៩ ចំនួន៦នាក់ហើយ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម