Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនប្រេស៊ីល គោះចានឆ្នាំង ធ្វើបាតុកម្មប្រឆាំង ប្រធានាធិបតី (មានវីដេអូ)

បានផុស

នៅ

បាតុកម្មគោះចានឆ្នាំង បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនក្នុងប្រទេសប្រេស៊ីល កាលពីល្ងាចថ្ងៃពុធខណៈពេលលោកប្រធានាធិបតី Jair Bolsonaro បានថ្លែងទៅកាន់ជនរួមជាតិ។ 

Brazilians bang pots in protest as another 2,500 die of Covid-19, World  News & Top Stories - The Straits Times

បាតុកម្មនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករបានចេញតវ៉ានៅតាមដងផ្លូវទូទាំងប្រទេស ជុំវិញការដោះស្រាយរបស់លោកចំពោះការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងប្រទេសប្រេស៊ីល។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ត្រឹមមួយថ្ងៃពុធ ប្រជាជនប្រេស៊ីលជិត១០ម៉ឺននាក់ បានឆ្លងវីរុសកូវីដ-១៩ ហើយមនុស្ស២,៥០៧នាក់បានស្លាប់។

កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ានៅទីក្រុងយ៉ាងតិច១៦ ទូទាំងប្រទេស។ បាតុកម្មទាំងនោះ ត្រូវបានរៀបចំឡើងដោយគណបក្សនយោបាយឆ្វេងនិយម សហជីពនិងសមាគមនិស្សិត។

នៅ Sao Paulo ដែលជាទីក្រុងធំបំផុតរបស់ប្រេស៊ីល, មនុស្សពាក់ម៉ាស់រាប់ពាន់នាក់ បានបិទផ្លូវធំមួយ ហើយមានបង្ហោះប៉េងប៉ោងដ៏ធំដែលបង្ហាញរូបលោក Bolsonaro ជាបិសាចជញ្ជក់ឈាម។

Coronavirus protest in Brazil sees millions bang pots from balconies - BBC  News

ក្នុងសុន្ទរកថាខ្លីកាលពីល្ងាចថ្ងៃពុធ លោក Bolsonaro បាននិយាយថា ប្រជាជនប្រេស៊ីលទាំងអស់ដែលចង់ចាក់វ៉ាក់សាំង នឹងអាចទទួលបានវ៉ាក់សាំងមួយដូសនៅត្រឹមចុងឆ្នាំនេះ៕

វីដេអូ៖ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ មនុស្ស​រាប់​ពាន់​នាក់​តវ៉ា​ឲ្យ​ចោទ​ប្រធានា​ធិបតី​ប្រេស៊ីល​ជុំ​វិញ​ការ​ទប់​ស្កាត់​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤១ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៨ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥១ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម