Connect with us

កូវីដ-១៩

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញស្ថានភាពឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ និងវិធានការ

បានផុស

នៅ

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣ ខែមិថុនានេះ ថា ករណីឆ្លងកូវីដ-ក្នុងពន្ធនាគារ នៅអូសបន្លាយ ប៉ុន្តែស្ថានភាពពេលនេះបានធូរស្រាលនៅពន្ធនាគារដែលបានផ្ទុះការឆ្លង។

លោក នុត សវនា មានប្រសាសន៍ថា៖ “កន្លែងដែលបានផ្ទុះហ្នឹងគឺបានធូរស្រាលច្រើនហើយ ចំនួនអ្នកជាក៏ច្រើនដែរ​ ពេលយើងធ្វើតេស្តមួយសារទៀតទៅ គាត់អវិជ្ជមានវិញ។ ចំណែកកន្លែងដែលមិនទាន់ផ្ទុះទេ គឺមានអ្នកចាប់ [អ្នកទោស] ចូលថ្មី ដូចជានៅ បន្ទាយមានជ័យ ស្វាយរៀង ប៉ៃលិន អីហ្នឹង យើងរកឃើញថា អ្នកដែលទើបចាប់ចូល​​ [ពន្ធនាគារ] ថ្មីហ្នឹងមានកូវីដដែរ”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបន្តថា៖ “សំណាងល្អពេលយក [ទណ្ឌិតថ្មីមានវិជ្ជមានកូវីដ-១៩] មក យើងអត់ទាន់បញ្ចូលទៅក្នុង​ [ពន្ធនាគារ] យើងនៅទុក​​​​​​​​​​ឱ្យធ្វើចត្តាឡីស័ក”។

លោកបានបញ្ជាក់ថា ស្ថានភាពពេលនេះបានធូរស្បើយចំពោះពន្ធនាគារដែលផ្ទុះឆ្លងជំងឺកូវីដ-១៩ ព្រោះមន្ត្រីពាក់ព័ន្ធបានទប់ស្កាត់ទាន់ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពន្ធនាគារដទៃទៀត ដើម្បីកុំឱ្យមានការផ្ទុះតៗគ្នាទៀត។

លោក នុត សវនា មានប្រសាសន៍ថា៖ “ចំពោះការទប់ស្កាត់ នៅពេលនេះ កន្លែងដែលអាចមានការឆ្លងច្រើន ឥឡូវនេះ ខេត្តព្រៃវែងក៏មានការផ្ទុះ [ឆ្លងក្នុងសហគមន៍] ច្រើន តាកែវ និងខេត្ដដែលមានការផ្ទុះច្រើន បញ្ហាហ្នឹង​គឺយើងបិទមិនឱ្យមានការជួបសួរសុខទុក្ខ [ញាតិមិត្ត និងអ្នកទោស] ប៉ុន្តែសម្ភារៈប្រើប្រាស បងប្អូនសាច់ញាតិអាចផ្ញើមកបាន ប៉ុន្តែគ្រាន់ថា មានមន្ត្រីជញ្ជូនយកទៅឱ្យ ហើយពួកគាត់ត្រូវពាក់ស្រោមដៃជានិច្ច បាញ់អាល់កុល មុននឹងចូលដល់បរិវេណពន្ធនាគារ”។

លោកបានបន្តថា​ ជាមួយគ្នានេះ មន្ត្រីពន្ធនាគារតម្រូវឱ្យទណ្ឌិត ដែលបញ្ជូនមកឃុំថ្មី ក៏ដូចជាជនជាប់ចោទដែលត្រូវឡើងសវនាការ ឬអ្នកទៅព្យាបាលពេទ្យពីក្រៅ ពន្ធនាគារ ត្រូវធ្វើចត្តាឡីស័ក។

លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ចំណែក​​​មន្ត្រីពន្ធនាគារក៏ដូចគ្នា យើងតឹងរឹងជាមួយមន្ត្រី។ គាត់មានសិទ្ធិទៅផ្ទះជួបគ្រួសារ ឬក៏ទៅផ្សារទិញអីវ៉ាន់ ប៉ុន្តែគាត់ត្រូវប្រយ័ត្នប្រយែង ហើយ​​​តាមដានរបាយការណ៍តាមរាជធានីខេត្តកន្លែងណាដែលគាត់ទៅហ្នឹងមានជាប់ពាក់ព័ន្ធអ្នកកើតកូវីដអត់?​ ហើយត្រូវរាយការណ៍ជូនទៅប្រធានគាត់ កន្លែងណាគាត់ទៅ”។

គួរបញ្ជាក់ថា ចំពោះតួលេខចំនួនទណ្ឌិត និងមន្ត្រីពន្ធនាគារឆ្លងកូវីដ១៩ មានចំនួនប៉ុន្មាននោះ លោកមិនទាន់កំណត់បានទេ ដោយសារតែកំពុងបន្តដំណើរការស្រាវជ្រាវបន្ត ទន្ទឹមពេល ទណ្ឌិតខ្លះមានជំងឺផ្ដាសាយធំ តែប្រើ Rapid Test ឃើញ វិជ្ជមាន លុះតេស្តក្រោយទៀត ចេញអវិជ្ជមានវិញ៕

កម្ពុជាថ្មី នឹងរាយការណីករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារបន្តទៀត សូមរង់ចាំតាមដានបន្ត!

អត្ថបទ៖ ​ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

Sokha Hotels

ព័ត៌មានពេញនិយម