Connect with us

ព័ត៌មានអន្ដរជាតិ

ក្តៅៗ ជំងឺផ្សិតខ្មៅដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញខាងក្រៅប្រទេសឥណ្ឌា ហើយ

បានផុស

នៅ

ករណីជំងឺដ៏កម្រ ដែលគេហៅថា Mucormycosis ឥឡូវនេះ បានលេចចេញនៅក្នុងប្រទេសឈីលីហើយ ខណៈដែលករណីមួយទៀត ក៏ត្រូវបានគេកត់ត្រានៅក្នុងប្រទេស អ៊ុយរ៉ាហ្គាយផងដែរ។

ប្រទេសអ៊ុយរ៉ាហ្គាយ បានរកឃើញករណីមួយលើបុរស អាយុ៥០ឆ្នាំម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន ខណៈដែលប្រទេស ឈីលី ក៏បានរកឃើញផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

អ្នកជំងឺរាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងរងទុក្ខដោយសារវិបត្តិកូវីដ-១៩ ត្រូវបានគេរាយការណ៍ថា បាត់បង់ភ្នែកបន្ទាប់ពីឆ្លងជំងឺផ្សិតខ្មៅ។

អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ ងាយនឹងវិវត្តជំងឺនេះណាស់ ដោយសារវីរុសកូរ៉ូណា ត្រូវបានព្យាបាលដោយថ្នាំ ស្តេរ៉ូអ៊ីដ។

ជំងឺ Mucormycosis បណ្តាលមកពីផ្សិតដែលមាននៅក្នុងបរិស្ថាន ប៉ុន្តែវាអាចសម្លាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

បន្ទាប់ពីកោសិកាផ្សិតត្រូវបានដកដង្ហើមចូល ការឆ្លងមេរោគបានវាយប្រហារសួតនិងប្រហោងឆ្អឹង មុនពេលរីករាលដាល ហើយអាចទៅដល់ភ្នែក មុខនិងខួរក្បាល។

ស្ថានភាពនេះត្រូវបានគេគិតថា កើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយសារតែកង្វះថ្នាំដែលអាចប្រើបានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ជំងឺផ្សិតខ្មៅនៅឥណ្ឌា បង្ខំឱ្យអ្នកជំងឺរាប់ពាន់នាក់ វះយកគ្រាប់ភ្នែកចេញ បើចង់រស់!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម